ពាក្យចចាមអារ៉ាមពី Microsoft និង Nokia ចាប់ផ្តើមងើបមកទៀតហើយ ខណៈដែលមានអ្នកលោក Eldar Murtazin ប្រធានផ្នែកស្វែងយល់ទូរស័ព្ទ បានប្រើ Twitter សរសេរបកស្រាយពីករណីដែល Microsoft អាច និងមិនអាចទិញយក Nokia។ នេះដោយយោងតាមគេហទំព័រ Techradar។
Murtazin ជឿថា Steve Ballmer, Andy Lees, Stephen Elop និង Kai Ostamo នឹងជួបជុំគ្នានៅ Las Vegas ក្នុងព្រឹត្តិការណ៍ CES 2012 ដើម្បីបញ្ចប់កិច្ចព្រមព្រៀងមួយទាក់ទងនឹងការនាំ Nokia ឲ្យក្លាយជាកម្មសិទ្ធិរបស់ Microsoft។ ការទស្សន៍ទាយទុកមុន នេះបានអះអាងថា បើ Stephon Elop លាលែងពីតំណែងពីក្រុមហ៊ុន Nokia នោះ Microsoft នឹងអាចទិញយក Nokia។
ទោះជាមានការអះអាងយ៉ាងនេះក្តី លោក Elop មិនដែលឯកភាពលើពាក្យចចាមអារ៉ាមនេះឡើយ និងបានប្រកែករាប់ភ្លេចទៅហើយ។
គួររំលឹកថានេះមិនមែនជាលើកទីមួយទេដែលមានបុគ្គលផ្សេងៗរំពឹងថា Nokia នឹងអាចលក់ចេញ ជាក់ស្តែង Danske Bank ក៏បានបង្ហាញការជឿជាក់ដូចគ្នាដែរថា Nokia នឹងត្រូវបានក្រុមហ៊ុនផ្សេងទិញនៅឆ្នាំ ២០១២។
ប៉ុន្តែកុំភ្លេចថានេះ គ្រាន់ជាពាក្យចចាមអារ៉ាមប៉ុណ្ណោះព្រោះនៅមិនទាន់មានការបកស្រាយផ្លូវការពី Nokia នៅឡើយទេ។
តើប្រិយមិត្តយល់ថាពាក្យចចាមអារ៉ាមនេះអាចក្លាយជាការពិតដែរឬទេ?
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.