យី! មាន​គ្រែ​ Facebook ទៀតវហ្ន៎!

Posted on
  • Friday, January 20, 2012
  • by
  • angco.co
  • in
  • Labels:

  • តើ​ប្រិយ​មិត្ត​មាន​ការ​លំបាក​ក្នុង​ការ​ទុក​ដាក់​កុំព្យូទ័រ​នៅ​ពេល​លេង Facebook ឬគេង​លក់​នៅ​ពេល​កំពុង​លេង​ដែរ​ឬទេ? ឥឡូវ​ប្រិយមិត្ត​ដែល​និយម​លេង Facebook អស់​កង្វល់​ទៀត​ហើយ​ជាមួយ​នឹង​គ្រែ Facebook រចនា​ឡើយ​ដោយ​លោក Tomislav Zvonarić ។ នេះ​ដោយ​យោង​តាម​គេហទំព័រ geeky-gadgets។
    គ្រែ Facebook ឬ​អាច​ហៅ​បាន​ថា Fbed ត្រូវ​​បាន​រចនា​ឡើង​ដោយ​ប្រើ logo “f” របស់ facebook ដាក់​ផ្តេក​បែរ​មុខ​ទៅ​លើ ព្រម​ជាមួយ​កន្លែង​សម្រាប់​ដាក់​កុំព្យូទ័រ​នៅ​ក្បាល​គ្រែ និង​កន្លែង​សម្រាប់​គេង​នៅ​ផ្នែក​ម្ខាង​ទៀត។ Fbed គឺ​ជា​គំនិត​ច្នៃ​ប្រឌិត​ថ្មី​ដែល​អាច​អនុញ្ញាត​ឲ្យ​ប្រិយមិត្ត Facebook តាម​ទាន់​សម័យ​កាល​និង​មាន​ភាព​ជិត​ស្និត​ជាមួយ​មិត្ត​ភក្តិ Facebook របស់​ខ្លួន​ទោះ​បី​ជា​ពេល​គេង​ក៏ដោយ។ អញ្ចឹង​មាន​ន័យ​ថា​គ្រាន់​តែ​ងើប​ពី​គេង​មក​គឺ​អាច​លេង Facebook បាន​តែ​ម្ដង​ដោយ​មិន​បាច់​ចំណាយ​ពេល​ដើរ​ទៅ​កាន់​តុ​ការិយាល័យ ឬ​តុ​ដាក់​កុំព្យូទ័រ​នាំ​ឲ្យ​ខាត​ពេល។


    សូម​បញ្ជាក់​ថា ប្រភព​ខាង​លើ​មិន​បាន​បញ្ជាក់​ពី​កាល​បរិច្ឆេទ​ចេញ​លក់ និង​តម្លៃ​នៅ​ឡើយ​ទេ អញ្ចឹង​មាន​តែ​បន្ត​តាម​ដាន​ជា​មួយ 24h.Plus News ទាំង​អស់​គ្នា។

    រូបភាព៖ www.behance.net



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.