ZTE​​​ឲ្យ​ Microsoft តែ ២៧ ដុល្លារ​

Posted on
  • Friday, January 20, 2012
  • by
  • angco.co
  • in
  • Labels:

  • តើ​ប្រិយមិត្ត​ធ្លាប់​ដឹង​ទេ​ថា ដើម្បី​មាន​សិទ្ធិ​ប្រើប្រាស់​​ប្រព័ន្ធ​ប្រតិបត្តិការ​​ទូរស័ព្ទ​ចុង​ក្រោយ​របស់ Microsoft ត្រូវ​ចំណាយ​ប្រាក់​ប៉ុន្មាន​ទេ? បើ​តាម​ឲ្យ​ដឹង​របស់​គេហទំព័រ Engadget បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​ ZTE បាន​ចំណាយ​ទឹកប្រាក់​តែ ២៧ ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​ការ​ផលិត​ទូរស័ព្ទ Windows Phone មួយ​គ្រឿង។
    ការ​ឲ្យ​ដឹង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី ZTE បាន​សម្ពោធ​ទូរស័ព្ទ Windows Phone ដំបូង​បំផុត​របស់​ខ្លួន​ឈ្មោះ ZTE Tania។ នេះ​មាន​ន័យ​ថា តម្លៃ​នៃ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Windows Phone របស់ Microsoft ស្ទើរ​តែ​ស្មើ​នឹង​ការ​ប្រើប្រាស់ Open source Android ទៅ​ហើយ។ ការ​ធ្វើ​បែប​នេះ​ប្រហែល​ជា Microsoft កំពុង​ចង់​ពង្រីក​សក្កានុពល​ឲ្យ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ខ្លួន​ហើយ។

    នៅ​ពេល​នេះ ZTE មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ជុំវិញ​រឿង​តួលេខ​នេះ​នៅ​ឡើយ​ទេ។

    តើ​ប្រិយមិត្ត​ធ្លាប់​គិត​ថា​ អាជ្ញាប័ណ្ណ​ប្រើប្រាស់ Windows Phone មាន​តម្លៃ​ត្រឹម​តែ ២៧ ដុល្លារ​ទេ?



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.