ចិនបង្ហោះ ផ្កាយរណប ឧតុនិយម “Fengyun-II 07” ទៅកាន់ ដងតារាវិថី ប្រកបដោយ ជោគជ័យ

Posted on
  • Saturday, January 14, 2012
  • by
  • angco.co
  • in
  • Labels:
  • Photo by DAP-NEWS
    ស៊ីចាងៈ យោងតាមទីភ្នាក់ងារព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ ២០១២ ថា ចិន បានបាញ់ បង្ហោះផ្កាយរណប ឧតុនិយមឈ្មោះថា “Fengyun-II 07” ទៅកាន់ដងតារាវិថីប្រកបដោយជោគជ័យ ។
    មជ្ឈមណ្ឌលបង្ហោះផ្កាយរណប នៅភាគនិរតី ខេត្ដស៊ីចាង បានឱ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ដ្រចិន បានបាញ់បង្ហោះ ផ្កាយរណបឧតុនិយមទៅកាន់ដងតារាវិថីប្រកបដោយជោគជ័យ ។ ផ្កាយរណបឧត្ដុនិយមនោះមានឈ្មោះថា “Fengyun-II 07” ។
    មជ្ឈមណ្ឌលខាងលើ បានបញ្ជាក់ថា ផ្កាយរណបត្រូវបានបាញ់ ទៅកាន់ដងតារាវិថី តាមរយៈគ្រាប់រ៉ុក្កែត “ Long March 3 ” ហើយការបាញ់បង្ហោះនេះធ្វើឡើង នៅព្រឹកមិញនេះតែម្ដង ។
    គួររំលឹកថា កាលពីសបា្ដហ៍មុន ក៏មានការបាញ់បង្ហោះផ្កាយរណប មួយផ្សេងទៀតទៅកាន់ដងតារាវិថីដែរ ដោយលទ្ធផលនៃការបាញ់បង្ហោះទទួល បានជោគជ័យទាំងស្រុង ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.