ថ្មីៗនេះគេហទំព័រ geeky-gadgets បានឲ្យដឹងថាតួលេខនៃការលក់ Samsung Galaxy S II នៅកូរ៉េខាងត្បូងបានកើនដល់ ៥លានគ្រឿងហើយ។
យោងតាមការប្រកាសជាផ្លូវការមួយរបស់ ក្រុមហ៊ុន Samsung កាលពីខែ កញ្ញាកន្លងទៅនេះ បានឲ្យដឹងថា Galaxy S II លក់បាន 10លានគ្រឿងទូទាំងពិភពលោក និងឥឡូវនេះ Samsung បានចេញផ្សាយម្ដងទៀតថាគ្រាន់តែទីផ្សារក្នុងស្រុកតែមួយប៉ុណ្ណោះ Galaxy S II អាចលក់ចេញបានដល់ទៅ ៥លានគ្រឿង។
បើគិតទៅត្រឹមតែរយៈពេល ៩ខែប៉ុណ្ណោះ Galaxy S II អាចលក់បាន ៥លានគ្រឿងបាត់ទៅហើយ អញ្ចឹងមានន័យថា Galaxy S II អាចជាទូរស័ព្ទ smartphone ប្រើ Android ដែលពេញនិយមជាងគេនៅលើទីផ្សារក្នុងស្រុក។
គួររំលឹកថា កាលពីខែតុលាកន្លងទៅនេះ Samsung ក៏ធ្លាប់បានប្រកាសម្ដងរួចមកហើយនូវចំនួនសរុបនៃការលក់គ្រួសារទូរស័ព្ទ Galaxy S smartphones ដូចជា Galaxy S និង S II បានប្រមាណ 30លានគ្រឿងទូទាំងពិភពលោក ហើយ Samsung ក៏រំពឹងដែរថាតួលេខនៃការលក់នេះនឹងកើនឡើងច្រើនជាងនេះនៅពេលដែល Samsung Galaxy S III បង្ហាញខ្លួន៕
រូបភាព៖ www.straitstimes.com
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.