Samsung​ដាក់​ពាក្យ​សុំ​ឈ្មោះ Fresh និង Jo

Posted on
  • Friday, January 20, 2012
  • by
  • angco.co
  • in
  • Labels:

  • គេហទំព័រ​ BGR បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​នេះ ថា​​កាល​ពី​ថ្ងៃ​ទី ១៣ ខែ​មករា ក្រុមហ៊ុន Samsungបាន​រៀប​ចំ​សំណុំ​បែប​បទ​សុំ​ឈ្មោះ​ស្លាក​សញ្ញា​ពាណិជ្ជកម្ម​ពីរ​គឺ Samsung Joy និង Samsung Fresh។

    ស្លាក​សញ្ញា​ពាណិជ្ជកម្ម​ទាំង​ពីរ​ត្រូវ​បាន​ចុះ​ឈ្មោះ​នៅ​ក្នុង​ប៉ាតង់​របស់​សហរដ្ឋអាមេរិក និង​ការិយាល័យ​ស្លាក​សញ្ញា​ពាណិជ្ជកម្ម ព្រម​ទាំង​បាន​ដាក់​ថា​នឹង​ប្រើ​នៅ​លើ Telephone, Smartphone, mobile phone, កម្មវិធី​កុំព្យូទ័រ​សម្រាប់​ទូរស័ព្ទ, portable media player និង Handheld computer។ ប្រភព​មិន​បាន​បញ្ជាក់​ពី​ព័ត៌មាន​លម្អិត​​ផ្សេង​ទៀត​ជុំវិញ​ស្លាក​សញ្ញា​ពាណិជ្ជកម្ម​ទាំង​ពីរ​នេះ​ឡើយ។


    ប៉ុន្តែ​យើង​នឹង​អាច​ឃើញ​ការ​ប្រកាស​ជាក់​ស្តែង​នៅ​ក្នុង​កិច្ច​ប្រជុំ​ទូរស័ព្ទ​ពិភពលោក​នៅ​ Barcelona ប្រទេស​អេស្ប៉ាញ។
    តើ​ប្រិយមិត្ត​ពេញ​ចិត្ត​ឈ្មោះ Samsung Joy និង Samsung Fresh នេះ​ទេ? តើ​ឈ្មោះ​ទាំង​ពីរ​នេះ​នឹង​អាច​ល្បី​ដូច​Samsung Galaxy ទេ?



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.