លទ្ធផល​ Golden Globe Awards​ លើក​ទី​៦៩!

Posted on
  • Tuesday, January 17, 2012
  • by
  • angco.co
  • in
  • Labels:

  • ​ពាន​ Golden Globe​ ជា​ពាន​ដែល​ប្រគល់​ជូន​បុគ្គល​មាន​ស្នាដៃ​ ក៏​ដូចជា​ស្នាដៃ​លេចធ្លោ​ពាក់ព័ន្ធ​ខ្សែ​ភាពយន្ត​ និង​ទូរទស្សន៍​ទាំង​ក្នុង​និង​​ក្រៅ​ស្រុក​ ដោយ​សមាជិក​ចំនួន​៩៣​រូប​នៃHollywood Press Association​ (HFPA)។​ កម្មវិធី​នេះ​ត្រូវ​គេ​ប្រារព្ធ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ចាប់​តាំង​ពី​ឆ្នាំ​១៩៤៤​ ហើយ​ Golden Globe Award​ ឆ្នាំ​២០១២​ (លើក​ទី​៦៩)​ ធ្វើ​នៅ​ថ្ងៃ​ទី​១៥​ មករា​ ២០១២​ នៅ​សណ្ឋាគារ​ Beverly Hilton​ ក្នុង​ Beverly Hills​ រដ្ឋ​ California​ ដែល​លទ្ធផល​គឺ

    ខ្សែ​ភាពយន្ត
    - ភាពយន្ត​ប្រលោមលោក : “The Descendants”
    - ភាពយន្ត​បែប​តន្ត្រី​ ឬ​កំប្លែង : “The Artist”
    - តារា​សម្ដែង​ប្រុស​ឆ្នើម​ក្នុង​ភាពយន្ត​ប្រលោមលោក : George Clooney​ ក្នុង​ “The Descendants”
    - តារា​សម្ដែង​ស្រី​ឆ្នើម​ក្នុង​ភាពយន្ត​ប្រលោមលោក : Meryl Streep​ ក្នុង​ “The Iron Lady”
    - អ្នក​ដឹកនាំ​រឿង​ឆ្នើម : Martion Scorsese​ “Hugo”
    - តារា​សម្ដែង​ប្រុស​ឆ្នើម​ក្នុង​ភាពយន្ត​បែប​តន្ត្រី​ ឬ​កំប្លែង : Jean Dujardin​ ក្នុង​ “The Artist”
    - តារា​សម្ដែង​ស្រី​ឆ្នើម​ក្នុង​ភាពយន្ត​បែប​តន្ត្រី​ ឬ​កំប្លែង : Michelle Williams​ ក្នុង​ “My Week With Marilyn”
    - តួ​រង​ឆ្នើម​ផ្នែក​បុរស : Christopher Plummer​ ក្នុង​ “Beginners”
    - តួ​រង​ឆ្នើម​ផ្នែក​នារី : Octavia Spencer​ ក្នុង​ “The Help”
    - ភាពយន្ត​ជា​ភាសា​បរទេស : “A Separation”
    - ភាពយន្ត​បែប​គំនូរជីវចល : “The Adventures of Tintin”
    - អ្នក​និពន្ធ​ឆ្នើម : Woody Allen​ ក្នុង​ “Midnight in Paris”
    - Original Score : Ludovic Bource​ “The Artist”
    - Original Song : “Masteriece”​ (ច្រៀង​ និង​និពន្ធ​ដោយ​ Madonna​​ Julie Frost​ Jimmy Harry)​ “W.E”

    ទូរទស្សន៍
    - ស៊េរី​កម្មវិធី​ប្រលោមលោក : “Homeland”, Showtime
    - ស៊េរី​កម្មវិធី​តន្ត្រី​ ឬ​កំប្លែង : “Modern Family”, ABC
    - តារា​សម្ដែង​ប្រុស​ឆ្នើម​ក្នុង​កម្មវិធី​ប្រលោមលោក : Kelsey Grammer​ ក្នុង​ “Boss”
    - តារា​សម្ដែង​ស្រី​ឆ្នើម​ក្នុង​កម្មវិធី​ប្រលោមលោក : Claire Danes​ ក្នុង​ “Homeland”
    - តារា​សម្ដែង​ប្រុស​ឆ្នើម​ក្នុង​កម្មវិធី​តន្ត្រី​ឬ​កំប្លែង : Matt LeBlance​ ក្នុង​ “Episodes”
    - តារា​សម្ដែង​ស្រី​ឆ្នើម​ក្នុង​កម្មវិធី​តន្ត្រី​ឬ​កំប្លែង : Laura Dern​ ក្នុង​ “Enlightened”
    - កម្មវិធី​ខ្លីៗ​ (លក្ខណៈ​រឿង) : “Downtown Abbey (Masterpiece)”, PBS
    - តារា​សម្ដែង​ប្រុស​ឆ្នើម​ក្នុង​កម្មវិធី​ខ្លីៗ​ ឬ​រឿង : Idris Elba​ ក្នុង​ “Luther”
    - តារា​សម្ដែង​ស្រី​ឆ្នើម​ក្នុង​កម្មវិធី​ខ្លីៗ​ ឬ​រឿង : Kate Winslet​ ក្នុង​ “Mildred Pierce”
    - តួ​រង​ឆ្នើម​ក្នុង​កម្មវិធី​ខ្លីៗ​ ឬ​រឿង​ (ផ្នែក​បុរស) : Peter Dinklage​ ក្នុង​ “Game of Thrones”
    - តួ​រង​ឆ្នើម​ក្នុង​កម្មវិធី​ខ្លីៗ​ ឬ​រឿង​ (ផ្នែក​នារី) : Jessica Lange​ ក្នុង​ “American Horror Story”



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.