IMF ព្រមាន​​​​​សាំង​ឡើង​ថ្លៃ​ ​​​​​​​​ព្រោះ​​ទណ្ឌកម្ម​​​អ៊ីរ៉ង់

Posted on
  • Thursday, January 26, 2012
  • by
  • angco.co
  • in
  • Labels:

  • មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​ដែល​ហៅ​កាត់​ថា IMF ​បាន​ព្រមាន​ពី​ការ​ឡើង​ថ្លៃ​នៃ​តម្លៃ​ប្រេង​សាំង​​ពី ២០ ទៅ ៣០​ ភាគរយ​ ​ប្រសិន​បើ​ការ​នាំ​ចេញ​ប្រេង​អ៊ីរ៉ង់​ត្រូវ​បាន​បិទ។ ​នេះ​​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន BBC។
    មូលនិធិ​ដដែល​បន្ត​ថា ​ប្រសិន​បើ​លោក​ខាង​លិច​នៅ​តែ​បន្ត​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់​ទៀត​ តម្លៃ​ប្រេង​សាំង​នឹង​កើន​ឡើង​ទៀត​ ​ដែល​នឹង​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​លើ​ទីផ្សារ​ប្រេង​ ហើយ​​អាច​នឹង​អាក្រក់​ដូច​អំឡុង​បដិវត្ត​​ក្នុង​ប្រទេស​លីប៊ី​កាល​ពី​ឆ្នាំ​កន្លង​ទៅ។
    ប្រទេស​អ៊ីរ៉ង់​តែ​ឯង​ ផលិត​​បាន​ចំណែក​ប្រេង​ស្មើ​នឹង​ ៥​% ​នៃ​ប្រេង​សរុប​ក្នុង​ពិភពលោក។ ​លើស​ពី​នេះ​ទៅ​ទៀតប្រសិន​បើ​​ផ្លូវ​នាំ​ប្រេង​ the Straits of Hormuz ​ត្រូវ​បិទ​នោះ ភាព​ភ្ញាក់​ផ្អើល​នឹង​កើន​ខ្លាំង​ជាង​មុន​ទៅ​​ទៀត​ ដោយសារ​​ការ​នាំ​ចេញ​ប្រេង​ ពី​អ៊ីរ៉ាក់ ​គុយវ៉ែត​ និង​អារ៉ាប៊ីសាអ៊ូឌីត​​ ដែល​សុទ្ធ​តែ​ជា​ប្រទេស​នាំ​ប្រេង​សំខាន់​ៗ​របស់​ពិភពលោក​ ត្រូវ​ឆ្លង​កាត់​ច្រក​នោះ។
    អ៊ីរ៉ង់​ជា​ប្រទេស​ផលិត​ប្រេង​ធំ​ជាង​គេ​បំផុត​លំដាប់​ទី ៥​ក្នុង​លោក ដែល​អាច​ផលិត​​ប្រេង​បាន ៣,៥ លាន​ បារែល​​ក្នុង​មួយ​ថ្ងៃ។ ​ហើយ​បើ​ការ​បិទ​ការ​នាំ​ចេញ​ប្រេង​អ៊ីរ៉ង់​ត្រូវ​ធ្វើ​មែន​នោះ ​​ការ​ទិញ​ប្រេង​ពី​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ ដែល​ជា​សមាជិក​ដ៏​សំខាន់​នៃ​អង្គការ​បណ្ដា​ប្រទេស​នាំ​ប្រេង​ចេញ (OPEC) ​ក៏​នឹង​ត្រូវ​កាត់​ផ្ដាច់​ផង​ដែរ៕


    ប្រភព៖ BBC
    រូបភាព៖ Reuters



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.