Nokia​លក់​ទូរស័ព្ទ S40 បាន​ ១,៥ ពាន់​លាន​គ្រឿង

Posted on
  • Thursday, January 26, 2012
  • by
  • angco.co
  • in
  • Labels:

  • ក្រុមហ៊ុន Nokia​ ថ្មី​ៗ​នេះ​បាន​ប្រកាស​ពី​ជោគជ័យ​មួយ​យ៉ាង​ខ្លាំង​នៅ​ក្នុង​មុខ​ជំនួញ​ទូរស័ព្ទ ដោយ​បាន​លក់​ទូរស័ព្ទ​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ S40 ប្រមាណ​ជាង ១,៥ ពាន់​លាន​គ្រឿង។
    Marry McDowell អនុ​ប្រធាន​ប្រតិបត្តិ​ផ្នែក​ទូរស័ព្ទ​ចល័ត​បាន​បង្ហាញ​ពី​មោទនភាព​យ៉ាង​ខ្លាំង​ចំពោះ​ជោគជ័យ​នេះ។ អ្នក​ស្រី​បាន​បន្ត​ទៀត​ថា ទូរស័ព្ទ​ប្រើ S 40 បាន​ធ្វើ​ឲ្យ​បច្ចេកវិទ្យា​ទូរស័ព្ទ​អាច​ដំណើរការ​ទៅ​បាន។ ចំពោះ​ទូរស័ព្ទ​ដែល​ចូល​ទៅ​បង្គ្រប់​តួលេខ​ទី​ ១៥ ពាន់​លាន​នោះ​គឺ Asha 303។


    គួរ​បញ្ជាក់​ផង​ដែរ​ទូរស័ព្ទ​ប្រើ S 40 បាន​ចាប់​ផ្តើម​លក់​ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ ១៩៩៩ ប៉ុន្តែ​ពេល​នេះ Nokia ហាក់​ដូចជា​កំពុង​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​របស់​ខ្លួន​ទៅ​លើ Windows Phone ដូចជា Lumia 800 និង 900 វិញ។

    តើ​ Lumia នឹង​អាច​ដល់​ចំណុច​ជោគជ័យ​ដូច S40 ទេ?



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.