Intel ចំណាយ ១២៩លានទិញ​ប៉ាតង់ RealNetworks

Posted on
  • Friday, January 27, 2012
  • by
  • angco.co
  • in
  • Labels:

  • ថ្មីៗ​នេះ​គេហទំព័រ​សារព័ត៌មាន BBC បាន​ចុះ​ផ្សាយ​ថា​ក្រុមហ៊ុន Intel បាន​ទិញ​យក ប៉ាតង់​និង បច្ចេកវិទ្យា video codec ជំនាន់​ក្រោយ​ពី​ក្រុមហ៊ុន RealNetworks ក្នុង​ទំហំ​ទឹកប្រាក់ ១២០​លាន​ដុល្លារ (£76m) ។
    ក្រុមហ៊ុន Intel ​បាន​ទិញ​យក​ប៉ាតង់​កម្មវិធី video encodingចំនួន ១៩០ និង​ប៉ាតង់ applications ១៧០ បន្ថែម​ទៀត ដើម្បី​ផ្ដល់​នូវ​បទពិសោធន៍​វីដេអូ​ដែល​គួរ​ចាប់​អារម្មណ៍​ទៅ​លើ​គ្រប់ device ទាំង​អស់​ដែល​បាន​ប្រើ chips របស់​ខ្លួន។
    លើស​ពី​នេះ​ទៀត​កិច្ច​ព្រមព្រៀង​ទិញ​យក​ប៉ាតង់​ខាង​លើ​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​បញ្ចៀស​បញ្ហា​ជម្លោះ​ទាំងឡាយ​​ដែល​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​ចំនួន​បាន​ជួប​ប្រទះ​កន្លង​មក និង​អាច​ឲ្យ Intelប្រើ​សិទ្ធ​សម្រាប់​ការពារ​ខ្លួន​ពី​ការ​ប្ដឹង​តវ៉ា​ពី​ក្រុមហ៊ុន​ដ៏​ទៃ​ទៀត​ដែល​បាន​ទិញ​យក​បច្ចេកវិទ្យា​វីដេអូ ព្រម​ទាំង​អាច​បិទ​សិទ្ធ​ក្រុមហ៊ុន​ទាំង​នោះ​មិន​ឲ្យ​ប្រើ​បច្ចេកវិទ្យា​ដូច​គ្នា​បាន​ទៀត​ផង។
    សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​អនាគត​ក្រុមហ៊ុន​ទាំង​ពីរ​ខាង​លើ​ក៏​បាន​យល់​ព្រម​ថា​នឹង​បន្ត​សហការ​គ្នា​ទៀត​​លើ​កម្មវិធី video codec ដើម្បី​ការ​រីក​ចម្រើន​ទៅ​​មុខ​ទាំង​អស់​គ្នា។

    រូបភាព៖ www.hardwarecanucks.com



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.