រូបទី១: ម្សៅលាបត្របកភ្នែក ជាកក្តាមិនអាចខ្វះបាន ចំពោះមិត្តស្រី ដើម្បីមានត្របកភ្នែកលេចធ្លោដូចរូបខាងលើ អ្នកចាំបាច់ ត្រូវលាយយ៉ាងម៉ត់ចត់ រួមមានពណ៌ត្រួយចេក ពណ៌ផ្ទៃមេឃ ស្វាយ លឿង និង លឿងទុំ បន្ទាប់មកកុំភ្លេចគ្របពីលើនូវម្សៅ ផ្លេកៗ។

រូបទី២: ចិញ្ចើមក្រាស់ធម្មជាតិត្រូវបាននិយម ប្រសិនបើរោមភ្នែកអ្នកស្តើង នោះត្រូវប្រើខ្មៅដៃគូឲ្យដិតបន្ថែម។

រូបទី៣: កន្ទុយភ្នែកដូចរលកហោះឡើងលើ ប៉ុន្មានឆ្នាំមកហើយ ដែលវិធីគូរបែប eyeliner នេះ ធ្វើ “ព្យុះភ្លៀង” ព្រោះវាពន្លិច ចេញរាងភ្នែកមុត ធ្វើឲ្យអ្នក Sexy ជាងមុន។

រូបទី៤: អ្នកកុំភ្លេចថា ក្នុងកាបូបត្រូវមានក្រែមពណ៌ nude ដូចក្នុងរូប ព្រោះវានឹងត្រូវបាននិយមក្នុងឆ្នាំនេះ។

រូបទី៥: ប្រសិនបើកាលពីឆ្នាំ២០១១ ថ្ពាល់ពណ៌ក្រហមចាស់ វាត្រួត្រានោះ ឈានចូលឆ្នាំ២០១២ ថ្ពាល់ដែលក្រហមព្រៀងៗ នឹងត្រូវបាននិយម។ កុំភ្លេចត្រូវលាបឡេរក្សាសំណើម មុនតុបតែង ដើម្បីរក្សាពណ៌នេះបានយូរ៕

0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.