iPad 3 ចាប់ផ្ដើម​ផលិត​ហើយ!

Posted on
  • Sunday, January 15, 2012
  • by
  • angco.co
  • in
  • Labels:

  • កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​​ម្សិលមិញ​នេះ​សារព័ត៌មាន​ជំនួញ​និង​ហិរញ្ញវត្ថុ Bloomberg បាន​ចុះ​ផ្សាយ​លើ Twitterថា Apple ចាប់​ផ្ដើម​ផលិត iPad 3 ហើយ។ នោះ​ដោយ​យោង​តាម គេហទំព័រ bgr
    Bloomberg បាន​បន្ត​ថា iPad 3 នឹង​បន្ថែម​មុខងារ 4G LTE ដែល​ជា​បច្ចេកវិទ្យា​ចុង​ក្រោយ​ដែល​អាច​ប្រើប្រាស់​អ៊ីនធឺណិត​ក្នុង​ល្បឿន​លឿន ព្រម​ជាមួយ​នឹង HD display និង CPU quad-core លឿន​ជាង​មុន​ដូច​ដែល​របាយការណ៍​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​កន្លង​មក​មែន។ ប្រភព​ខាង​លើ​បាន​បញ្ជាក់​ថា រោងចក្រ​កំពុង​មមាញឹក​ផលិត​ពេញ ២៤ម៉ោង​ក្នុង ១ថ្ងៃ​ដើម្បី​បំពេញ​តម្រូវ​ការ​អតិថិជន​មុន​ពេល​ចេញ​លក់​ជា​សាធារណៈ​លើ​ទីផ្សារ។
     

    គួរ​រំលឹក​ថា​មាន​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​បាន​លើក​ឡើង​ថា iPad 3 នឹង​មាន​កម្រាស់​ក្រាស់​ជាង​មុន ហើយ​ថ្ម​កាន់​ជាង iPad 2 ពីរ​ដង ព្រម​ជា​មួយ​នឹង​រូបភាព​ច្បាស់​ត្រជាក់​ភ្នែក​ប្រភេទ HD 1,536 x 2,048-pixel display ទៀត​ផង។ ជា​មួយ​គ្នា​នេះ​ផង​ដែរ​មាន​ពាក្យ​ចចាមអារ៉ាម​ថ្មី​មួយ​ទៀត​ដែល​ទើប​តែ​ចេញ​ថ្មីៗ​នេះ​ថា iPad 3 នឹង​ចេញ​លក់​ជា​ផ្លូវ​ការ​ក្នុង​ខែ​មិនា​ខាង​មុខ​នេះ។



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.