iPhone 5 ចេញ​នៅ​រដូវ​ក្ដៅ​នេះ?

Posted on
  • Thursday, January 26, 2012
  • by
  • angco.co
  • in
  • Labels:

  • ថ្មីៗ​នេះ​គេហទំព័រ 9to5Mac បាន​ចេញ​ផ្សាយ​ថា ទូរស័ព្ទ iPhone ជំនាន់​ក្រោយ​​តៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ផលិត ហើយ​ប្រហែល​ជា​នឹង​ចេញ​លក់​នៅ​រដូវ​ក្ដៅ​ឆ្នាំ​នេះ​ហើយ។
    យោង​តាម​របាយការណ៍​ដែល​គួរ​ឲ្យ​ទុកចិត្ត​មួយ​ចេញ​ពី​ក្រុមហ៊ុន Foxconn នៅ​ប្រទេស​ចិន​បាន​ឲ្យ​ដឹង​ថា​ទូរស័ព្ទ iPhone ជំនាន់​ក្រោយ​នឹង​មាន​ឈ្មោះ​ iPhone 5 ហើយ​គំរូ​ផលិតផល​​ផ្សេងៗ​គ្នា​កំពុង​ផ្សាយ​ពាស​ពេញ​អ៊ីនធឺណិត តែ​ពិបាក​នឹង​សន្និដ្ឋាន​ណាស់​ថា​គំរូ​មួយ​ណា​ជា​គំរូ​ពិត​។ ជា​មួយ​គ្នា​នេះ​ដែរ​មាន​ពាក្យ​ចចាមអារ៉ាម​ខ្លះ​លើក​ឡើង​ថាiPhone 5 នឹង​មាន​អេក្រង់​ទំហំ 4អ៊ីញ ឬ​ធំ​ជាង​នេះ ហើយ​រូបរាង​គឺ​ប្លែក​ពី iPhone 4 និង 4S ទាំង​ស្រុង។


    សូម​បញ្ជាក់​ថា​គំរូ​ផលិតផល iPhone 5 ដែល​បាន​បង្ហោះ​លើ​អ៊ីនធឺណិត​កន្លង​មក​គឺ​មិនមែន​ជា​រូបរាង​ពិត​របស់ iPhone 5 ទេ​ប៉ុន្តែ 9to5Mac បាន​បញ្ជាក់​ថា​រូបរាង​ពិត​របស់​ទូរស័ព្ទ iPhone ជំនាន់​ក្រោយ​នឹង​បង្ហាញ​ខ្លួន​នៅ​រដូវ​ក្ដៅ​នេះ។
    សប្បាយ​ចិត្ត​ទេ​ប្រិយមិត្ត ពេល​ឮ​ថា iPhone 5 ជិត​ចេញ?

    រូបភាព៖ 
    iphone5newser.com



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.