ថ្មីៗនេះគេហទំព័រ appleinsider បានឲ្យដឹងថា ៣៦ភាគរយនៃអ្នកប្រើប្រាស់ iPhone 4S គឺជាអតិថិជនចាស់របស់ OS ផ្សេងៗទៀត។
យោងតាមរបាយការណ៍របស់ ដៃគូស្រាវជ្រាវលើតម្រូវការអ្នកប្រើប្រាស់ (Consumer Intelligence Research Partners) ដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទកន្លងទៅនេះបានបង្ហាញថា ២១ភាគរយនៃអ្នកទិញ iPhone 4S គឺជ្រើសរើសយកម៉ូដែលទំហំ 64 GB ដែលក្នុងចំណោមនោះ ៣៦ភាគរយជាអតិថិជនចាស់របស់ Android, Blackberry, Symbian ឬ OS ផ្សេងៗទៀត។

គួរបញ្ជាក់ថាតួលេខខាងលើនេះគឺទទួលបានពីការស្ទង់មតិអ្នកប្រើប្រាស់ដែលមានគុណសម្បត្តិគ្រប់គ្រាន់ចំនួន ៣៦៥ នាក់ដែលបានទិញ iPhone ក្នុងខែ តុលា វិច្ឆិកា និង ធ្នូ។
តើប្រិយមិត្តណាខ្លះបានប្ដូរមកប្រើ iPhone 4S? ហេតុអ្វី?
រូបភាព៖ www.yourdailymac.net
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.