នាង​ Kelly Cheung គ្រងមកុដ​បវរកញ្ញា​អន្តរជាតិ

Posted on
  • Wednesday, January 18, 2012
  • by
  • angco.co
  • in
  • Labels:

  • នាង​ Kelly Cheung គ្រងមកុដ​បវរកញ្ញា​អន្តរជាតិ (រូប​កណ្តាល)យោង​ទៅតាម​​​ប្រភពព័ត៌​មាន​ចិន​ចេញ​ផ្សាយ​​​កាលពីថ្ងៃ​ចន្ទ​ ទី​១៦ មករា ​​ឆ្នាំ​២០១២ ​​​​បានឱ្យ​ដឹង​ថា៖ នាង​ Kelly Cheung តារា​បង្ហាញ​ម៉ូដវ័យ​២១​ឆ្នាំ កូនកាត់​ចិន-អាមេ​រិក មកពី​​រដ្ឋ​​ជីកាហ្គោ​ សហរដ្ឋអាមេ​រិក​​​បាន​​គ្រង​មកុដ​​បវរ​​កញ្ញា​​អន្តរជាតិ​ ខណៈ​​ពេលដែល​នាង Chery Wee មកពី​ប្រទេសសិង្ហបុរី​ទទួលបាន ចំណាត់​ថ្នាក់​​លេខ២ ​និង​នាង​ Lenna Lim មកពី​​ប្រទេស​ម៉ាឡេស៊ីទទួលបានចំណាត់ថ្នាក់​លេខ​៣ ។
    ក្រោយ​ពី​ទទួលបានចំណាត់ថ្នាក់​លេខ១ ​នាង Kelly បាននិយាយថា ៖ ខ្ញុំចង់​ក្លាយ​​ទៅ​ជា​តារាភាព​​យន្ត​​ និង​កំពូល​​តារាបង្ហាញ​ម៉ូដ​​នៅ​ថ្ងៃ​​​អនាគត ហើយ​ជាមួយគ្នា​នេះដែរ ខ្ញុំ​​សូម​ថ្លែង​អំណរ​គុណ​​ដ៏​ជ្រាលជ្រៅ​ដល់​អ្នក​គាំទ្រ​រូបខ្ញុំ ព្រម​ទាំង​​ក្រុមគ្រួសារ​របស់ខ្ញុំ​ផង​ដែរ ។ ការ​​ប្រកួត​​បវរ​កញ្ញា​​​អន្តរជាតិនេះ​បាន​​រៀបចំ​​​ឡើង​កាលពី​ថ្ងៃអាទិត្យ ទី១៥ មករា ឆ្នាំ​២០១២​ ក្នុងទីក្រុង​​ហុង​កុង ដែល​​មាន​បេក្ខ​​នារី​​ចំនួន២៨​រូបមកពី​១០ប្រទេស​ផ្សេងៗ​គ្នា ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.