ព្រឹត្តិការណ៍​សិល្បៈ​ដ៏​កក្រើក​

Posted on
  • Tuesday, January 17, 2012
  • by
  • angco.co
  • in
  • Labels:

  • ភ្នំពេញៈ ក្រោម​ក្រសែ​ភ្នែក​ទស្សនិកជន​រាប់​ពាន់​នាក់ កំពូល​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់ដេ​លោក ខេមរៈ សេរី​មន្ត កំពូល​តារា​ចម្រៀង​ប្រចាំ​ផលិត​កម្ម​ថោន​អ្នក​នាង មាស សុខ​សោភា និង​នាយ​ក្តឹប រួម​ជាមួយ​នឹង​ក្រុម​តារា​កំប្លែង​នាយ​ក្រឹម បាន​ធ្វើ​ឲ្យ​ឆាក​តន្ត្រី​ដែល​រៀបចំ​ឡើង​ស្រប​គ្នា​នឹង​ការ​ប្រដាល់​ ដណ្តើម​ជើង​ឯក​ស្រា​បៀរ​កម្ពុជា កាន់​តែ​កក្រើក​ឡើង​ជាមួយ​នឹង​សំឡេង​ហ៊ោ​កញ្ជៀវ​ហួស​ពី​ការ​ស្មាន​។
    ខេមរៈ សេរី​មន្ត និង​មាស សុខ​សោភា បាន​ឈរ​នៅ​តំណែង​តារា​ចម្រៀង​កំពូល​ជា​ច្រើន​ឆ្នាំ​ជាប់​គ្នា ហើយ​តាម​រយៈ​ភាព​ល្បីល្បាញ​នេះ បាន​ញុំាង​ឲ្យ​តារា​ទាំង​ពីរ​ដួង​បាន​ក្លាយ​ជា​តារា​ចម្រៀង​មាន​ទ្រព្យ​ ស្តុក​ស្តម្ភ​មិន​ធម្មតា​ក្នុង​វិថី​សិល្បៈ​ជាមួយ​នឹង​ការ​ចេញ​ច្រៀង​កើប​ ប្រាក់​ស្ទើរ​គ្មាន​ពេល​សម្រាក​ទាំង​ទីផ្សារ​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស​។
    ចំពោះ​ខេមរៈ សេរីមន្ត តារា​រូប​នេះ​ទើប​តែ​ត្រឡប់​ពី​ការ​កើប​ប្រាក់​លើក​ទី​១​នៅ​សហ​រដ្ឋ​អារិក​ ជាមួយ​នឹង​ប្អូន​ស្រី​បង្កើត ខេមរៈ ស្រីពៅ ក្នុង​អំឡុង​រដូវ​កាល​ភ្លៀង​នៅ​ស្រុក​ខ្មែរ ហើយ​ពេល​ដែល​លោក​ត្រឡប់​មក​វិញ​ក៏​ចំ​ពេល​ត្រូវ​ប៉ាន់​នៅ​ស្រុក​ខ្មែរ​ទៀត​។ ឥឡូវ​តារា​ដែល​ធ្លាប់​ជិះ​ម៉ូតូ​ឌុបពេល​ទៅ​ច្រៀង​ម្តង​ៗ​រូប​នេះ កំពុង​រស់​នៅ​យ៉ាង​មាន​ក្តី​សុខ​ជាមួយ​នឹង​ទ្រនំ​ផ្ទះ​វីឡា​ដ៏​ស្តុក ស្តម្ភ​។
    ​រីឯ មាស សុខ​សោភា វិញ ទោះ​បី​ជា​មាន​ស្វាមី​តែ​មិន​ហ៊ាន​សារ​ភាព​ក៏​កើប​ប្រាក់​មិន​ចាញ់​ ខេមរៈ សេរី​មន្ត ដែរ ពោល​គឺ​នៅ​ពេល​នេះ នាង​ទើប​តែ​ទិញ​បាន​ផ្ទះ​វីឡា​ដ៏​ស្កឹម​ស្កៃ​មួយ​កន្លែង​នៅ​បុរី ប៉េង ហួត ប្លាទីនឹម ដែល​មាន​តម្លៃ​មិន​ក្រោម​២០​ម៉ឺន​ដុល្លារ​នោះ​ទេ​។
    ដោយ​ឡែក​ក្រុម​កំប្លែង​នាយ​ក្រឹម​ដែល​ស្ទើរ​តែ​ផ្កាប់​ឆ្នាំង​ទៅ​ហើយ​នោះ ក៏​បាន​ញុំាង​ឲ្យ​កម្មវិធី​ការ​ប្រគំ​តន្ត្រី​នោះ​ផ្ទុះ​សំណើច និង​ទទួល​បាន​ការ​គាំទ្រ​មិន​ធ្លាប់​មាន​ បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.