Lumia 900​ សម្ពោធ​ខែ​មិនា?

Posted on
  • Monday, January 16, 2012
  • by
  • angco.co
  • in
  • Labels:

  • កាល​ពី​ពេល​ដែល Nokia បាន​ប្រកាស​​ទូរស័ព្ទ​ Windows Phone Nokia Lumia 900 នៅ​ក្នុង​ព្រឹត្តិការណ៍ CES 2012 Nokia មិន​បាន​បញ្ជាក់​កាល​បរិច្ឆេទ​ច្បាស់លាស់​ថា​នឹង​សម្ពោធ​នៅ​ពេល​ណា​នោះ​ទេ ប៉ុន្តែ​ពេល​នេះ​មាន​ប្រភព​បញ្ជាក់​ថា​ Lumia 900 នឹង​សម្ពោធ​នៅ​ថ្ងៃ​ទី ១៨ ខែ​មិនា​ខាង​មុខ​នេះ។ នេះ​ដោយ​យោង​តាម​គេហទំព័រ GSMArena។
    Paul Thurrott Windows bloggers បាន​បញ្ជាក់​ថា កាល​បរិច្ឆេទ​សម្ពោធ​ពិត​ប្រាកដ​របស់ Nokia Lumia 900 នឹង​នៅ​ថ្ងៃ​ទី ១៨ ខែ​មិនា​​ខាង​មុខ​នេះ។ បើ​មើល​តាម​ប្រភព​នេះ​អាច​ ឲ្យ​​គួរ​ឲ្យ​ទុក​ចិត្ត​បាន​ដែរ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា ក៏​មិន​ទាន់​មាន​ការ​បញ្ជាក់​ផ្លូវការ​ពី​ Nokia នៅ​ឡើយ​ទេ។
    និយាយ​ចឹង​ ប្រិយមិត្ត​ណា​ខ្លះ​កំពុង​រង់ចាំ​ប្រើប្រាស់ Lumia 900?



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.