ពុម្ពអក្សរខ្មែរបច្ចុប្បន្ន ត្រូវបានគេរចនាឡើងជាច្រើនបែបច្រើនយ៉ាង ដែលមានតាំងពីឆ្នាំ ១៩៩៣ មកម្ល៉េះ។ មកដល់សព្វថ្ងៃនេះមានពុម្ពអក្សរជាច្រើន ដែលបានដាក់ឲ្យប្រើប្រាស់ដោយសេរី និងខ្លះទៀតសម្រាប់ឯកជន ហើយខ្លះទៀតសម្រាប់លក់។ តែតើអ្នកដឹងទេថា ពុម្ពអក្សរទាំងនោះ សរុបមានប៉ុន្មានហើយ បើរាប់ទាំងប្រភេទ លីមូន, អេប៊ីស៊ី និង យូនីកូដ?
ប្រសិនបើអ្នកចង់បានពុម្ពអក្សរខ្មែរផ្សេងៗទៀតជាច្រើននោះ ថ្ងៃនេះ IT4U សូមបង្ហាញនូវគេហទំព័រមួយដែលមានរាយឈ្មោះ និងបង្ហាញរូបរាងនៃពុម្ពអក្សរខ្មែរស្ទើរតែទាំងអស់ ដែលមានរួមបញ្ចូលទាំងយូនីកូដខ្មែរ និងប្រភេទអក្សរចាស់ៗ (លីមូន, អេប៊ីស៊ី) ។ល។ គេហទំព័រនោះមានឈ្មោះថា Selapa.net (http://selapa.net/khmerfonts/)
នៅទីនោះ បានរៀបចំពុម្ពអក្សរនិមួយៗតាមឈ្មោះអ្នករចនា និងមានការបង្ហាញលម្អិតនៃអក្សរនិមួយៗ បានយ៉ាងហ្មត់ចត់ថែមទៀតផង។ មានអក្សរយូនីកូដខ្មែរជាច្រើន ដែលយើងមិនធ្លាប់ជួប ឬក៏ធ្លាប់ជួបដែរ តែមិនដឹងថាទាញយកនៅទីណា។ តែនៅពេលនេះ លោកអ្នកអាចទាញយកបានយ៉ាងងាយស្រួលនៅក្នុងគេហទំព័រ Selapa.net ក៏ប៉ុន្តែមានអក្សរមួយចំនួនទៀតត្រូវបានរក្សាសិទ្ធិ ដោយមិនអាចទាញយកបានឡើយ មានតែរូបបង្ហាញតែប៉ុណ្ណោះ។
តើនៅចាំអីទៀត? តោះ! នាំគ្នាទាញយកពុម្ពអក្សរខ្មែរជាច្រើន ពីទីនោះ ហើយចែករំលែកទៅមិត្តរបស់អ្នក។
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.