ឡាសវីហ្គាស: លោក Stephen Elop នាយកប្រតិបត្តិក្រុមហ៊ុន Nokia បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីសប្តាហ៍នេះថា ការផលិតទូរស័ព្ទប្រភេទ Windows Phone ជាលើកទី១របស់ក្រុមហ៊ុននេះសម្រាប់ទីផ្សារសហរដ្ឋអាមេរិក គឺជាការចាប់ផ្តើមនៅក្នុងយុទ្ធសាស្ត្ររយៈពេលវែងរបស់ Nokia ក្នុងការបង្កើតកេរិ៍្តឈ្មោះរបស់ខ្លួនសាជាថ្មីក្នុងទីផ្សារសហ រដ្ឋអាមេរិក។
អស់រយៈពេលជាច្រើនឆ្នាំមកហើយ Nokia មានអវត្តមានស្ទើរតែទាំងស្រុងពីទីផ្សារសហរដ្ឋអាមេរិក នៅពេលវាបានប្រែខ្លួនទៅជាប្រភេទទូរស័ព្ទ smartphone។ បើទោះបីជាពួកគេបានធ្វើការសន្យាថានឹងវិលត្រឡប់ទៅកាន់ទីផ្សារ សហរដ្ឋអាមេរិកវិញក៏ដោយ ប៉ុន្តែក្រុមហ៊ុននេះ នៅមិនទាន់អាចជ្រៀតចូលទីផ្សារនៅឡើយទេជាមួយផលិតផលដែលក្រុម ហ៊ុនរបស់សហរដ្ឋអាមេរិកជាច្រើនមានបំណងគាំទ្រផ្នែកហិរញ្ញវត្ថុ និងផ្សព្វផ្សាយ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោក Elop ជឿជាក់ថារាល់អ្វីទាំងអស់នោះនឹងមានការផ្លាស់ប្តូរ ក្រោយពីពួកគេបានចាប់ដៃគូជាមួយនឹងក្រុមហ៊ុន Microsoft។ កាលពីថ្ងៃចន្ទ Nokia បានប្រកាសនូវផលិតផលថ្មីរបស់ខ្លួននូវម៉ាកទូរស័ព្ទដៃ Lumia 900 នៅឯកន្លែងតាំងពិព័រណ៍ផ្នែកបច្ចេកវិទ្យា Consumer Electronics Show។ វាគឺជាលើកទី១ហើយ និងជាប្រភេទទូរស័ព្ទ Nokia Windows Phone smartphone តែមួយគត់ដែលត្រូវបានរចនាសម្រាប់ទីផ្សារសហរដ្ឋអាមេរិក។ វាក៏បានក្លាយជាប្រភេទទូរស័ព្ទ Windows Phone ដំបូងគេជាមួយនឹងប្រព័ន្ធដំណើរសម្រាប់ល្បឿន 4G LTE wireless network ផងដែរ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.