Microsoft​មាន​អ្វី​ពិសេស​សម្រាប់​ឆ្នាំ ២០១២?

Posted on
  • Tuesday, January 10, 2012
  • by
  • angco.co
  • in
  • Labels:

  • នៅ​ក្នុង​ព្រឹត្តិការណ៍ CES 2012 ក្រុមហ៊ុន​ Microsoft ហាក់​ដូច​ជា​មិន​សូវ​មាន​អ្វី​លេច​ធ្លោ​សោះ ខណៈ​ដែល​ក្រុមហ៊ុន​ផ្សេង​ៗ​ទៀត​នាំ​គ្នា​សម្ញែង​ផលិតផល​ថ្មី​ដែល​គ្រោង​នឹង​ចេញ​លក់​នៅ​ឆ្នាំ ២០១២​នេះ។ ទោះ​ជា​យ៉ាង​ណា​ ក្រុមហ៊ុន Microsoft ក៏​មាន​អ្វី​ដែល​ជា​គោលដៅ​សម្រាប់​ឆ្នាំ ២០១២ ដែរ ហើយ​គោលដៅ​ទាំង​នោះ​មាន​ដូចជា Windows 8, Xbox, Metro និង​ Windows Phone។
    លោក​ Steve Ballmer មិន​បាន​លើក​ឡើង​​អ្វី​ពិសេស​នៅ​ក្នុង​កំណត់​សម្គាល់​បញ្ចប់​ព្រឹត្តិការណ៍​ពិព័រណ៍​ផលិតផល​អេឡិចត្រូនិក​អន្តរជាតិ​ប្រចាំ​ឆ្នាំ ២០១២ (CES 2012) នោះ​ទេ។ បែរ​ជា​លើក​ឡើង​ពី​ជោគជ័យ​ដែល​កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ២០១១ ទៅ​វិញ។ ទោះ​ជា​យ៉ាង​ណា​ អ្វី​ដែល​ជា​មុខ​ព្រួញ​សំខាន់​របស់ Microsoft សម្រាប់​ឆ្នាំ​ ២០១២ មាន​តែ Windows 8 Xbox និង Windows Phone។ តាម​ការ​រំពឹង​ទុក​នៅ​ក្នុង​ព្រឹត្តិការណ៍ CES បាន​ឲ្យ​ដឹង​ថា Metro ដែល​ជា​ User Interface នៅ​ក្នុង​ Windows 8 នឹង​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ចំណោម​អ្នក​ប្រើប្រាស់។
    តើ​ប្រិយមិត្ត​ឯកភាព​ទេ​ថា Windows 8 នឹង​ទទួល​បាន​ការ​គាំទ្រ​ច្រើន?



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.