Samsung​សង្ឃឹម​ខ្លាំង​ឆ្នាំ​នេះ​

Posted on
  • Tuesday, January 10, 2012
  • by
  • angco.co
  • in
  • Labels:

  • ថ្មីៗ​នេះ​សារព័ត៌មាន Reuters បាន​ចុះ​ផ្សាយ​ថា​ក្រុមហ៊ុន​ផលិត​ទូរទស្សន៍​ធំ​ជាង​គេ​លើ​ពិភព​លោក Samsung​​​​ Electronics Co សង្ឃឹម​យ៉ាង​មុតមាំ​ថា​ឆ្នាំ​នេះ​ទីផ្សារ​ទូរទស្សន៍​ជុំវិញ​ពិភពលោក​នឹង​កើន​ឡើង​ពី ៧ ទៅ ៨​ភាគរយ​ហើយ​រំពឹង​ថា​ការ​លក់​ចេញ​របស់​ក្រុមហ៊ុន​នឹង​កើន​ទ្វេ​ដង​នៃ​ចំនួន​ទីផ្សារ​ទូរទស្សន៍​ជុំវិញ​ពិភពលោក​ជា​មួយ​នឹង​​​គោលដៅ​លក់​ប្រមាណ​ ៥០​លាន​គ្រឿង។
    បន្ទាប់​ពី​ប្រឈម​នឹង​ការ​លក់​ចេញ​បាន​តិច ព្រម​ជាមួយ​នឹង​​ការ​ប្រកួតប្រជែង​ស៊ីសាច់​ហុតឈាម​គ្នា​កន្លង​មក​ក្រុមហ៊ុន​ផលិត​ទូរទស្សន៍​ជុំវិញ​ពិភពលោក​កំពុង​សង្ឃឹម​ជាថ្មី​ថា​​ផលិតផល​ទូរទស្សន៍​គុណភាព​ខ្ពស់​ជាមួយ​នឹង​ការ​រចនា​ម៉ូដ​ស្ដើង chip មាន​ល្បឿន​លឿន និង ផ្ទាំង​កញ្ចក់​ច្បាស់​ត្រជាក់​ភ្នែក​នឹង​នាំ​មក​នូវ​ភាព​ជោគជ័យ​បន្ទាប់​ពី​ការ​ធ្លាក់​ចុះ​កាល​ពី​ឆ្នាំ ២០១១។
    កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​នេះ​នាយក​ប្រតិបត្តិ​របស់ Samsung បាន​ថ្លែង​ថា​ក្រុមហ៊ុន​កំពុង​កំណត់​ការ​លក់​ចេញ​ទូរទស្សន៍​អ៊ីនធឺណិត​ឲ្យ​កើន​ឡើង​ទ្វេ​ដង​ក្នុង​ឆ្នាំ​នេះ​ដែល​យ៉ាង​ហោច​ណាស់​កើន ២២​លាន​គ្រឿង​ពី​ឆ្នាំ​មុន។
    គួរ​រំលឹក​ថា​សប្ដាហ៍​នេះ​ក្នុង​ព្រឹត្តិការណ៍​ CES 2012 នៅ​ Las Vegas ក្រុម​អ្នក​ផលិត​ទូរទស្សន៍​ដែល​មក​ពី​ក្រុមហ៊ុន Samsung និង LG Electronics Inc បាន​ដាក់​តាំង​បង្ហាញ​ផលិតផល​ទូរទស្សន៍​អ៊ីនធឺណិត​ជំនាន់​ថ្មី​របស់​ខ្លួន​ដែល​មាន​ភ្ជាប់​មក​ជាមួយ​បច្ចេកវិទ្យា 3D , សំឡេង និងmotion recognition ជា​សាធារណៈ​ផង​ដែរ។ ជា​មួយ​គ្នា​នេះ​ដែរ​ក្រុមហ៊ុន​ទាំង​ពីរ​គ្រោង​ចាប់​ផ្ដើម​ផ្សព្វផ្សាយ​ផលិតផល​របស់​ខ្លួន​នៅ​ឆមាស​ទី​២​ឆ្នាំ​នេះ។



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.