Nokia Lumia 900 ដាក់លក់នៅ ចក្រភពអងគ្លេស ឆាប់ៗនេះហើយ!

Posted on
  • Thursday, January 26, 2012
  • by
  • angco.co
  • in
  • Labels:

  • តាមប្រភពព័ត៌មាន មិនច្បាស់ការណ៍ បានឲ្យដឹងថា ទូរស័ព្ទ Lumia 900 ត្រូវបានគេរំពឹងថា នឹងមកដល់ចក្រភពអងគ្លេស នៅខែមិថុនា ឆ្នាំ២០១២ ខាងមុខនេះហើយ។
    ចំណែក ក្រុមហ៊ុន Nokia មិនបានចេញសេចក្តីប្រកាសផ្លូវការណាមួយ ពីកាលបរិច្ឆេទ ដែលទូរស័ព្ទ Lumia 900 មានលក់នៅលើទីផ្សារនៅអ៊ឺរ៉ុបនោះទេ ប៉ុន្តែគេហទំព័រព័ត៌មានបច្ចេកវិទ្យា Carphone Warehouse កំពុងតែធ្វើការទាក់ទាញ និងអនុញ្ញាតិឲ្យអតិថិជនធ្វើនិយាយអី្វ ដែលគេចាប់អារម្មណ៍ ចំពោះទូរស័ព្ទ Nokia Lumia 900 លើគេហទំព័រមួយនេះ ដើម្បីក្រុមហ៊ុន Nokia ឆាប់បញ្ជូនទូរស័ព្ទ ទាំងនេះទៅលក់នៅទីនោះ ។
    គួរបញ្ជាក់ថា ក្រុមហ៊ុន Nokia បានបង្ហាញនូវទូរស័ព្ទ Lumia 900 នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ គ្រឿងអេឡិចត្រូនិច ២០១២ ដែលប្រភេទទូរស័ព្ទនេះ ទទួលបានការគាំទ្រ យ៉ាងច្រើន និងជាប់ពាន់រង្វាន់ CES ២០១២ ទៀតផង ក្នុងនោះយើងដឹងហើយថា វាមានបំពាក់កាមេរ៉ា ៨ ម៉េហ្គាភិកសេល នៅខាងខ្នង និងខាងមុខ ទំហំ ១ម៉េហ្គាភិកសេល រួមជាមួយនឹងការរចនាតាមម៉ូត ដែលក្រុមហ៊ុន Nokia ធ្លាប់បានធ្វើពីមុន។
    យោងតាមក្រុមហ៊ុន AT&T បានឲ្យដឹងថា ទូរស័ព្ទ Nokia Lumia 900 នេះត្រូវបានគេរំពឹងថា នឹងមកដល់សហរដ្ឋអាមេរិកនៅខែមិនា តែទោះបីជាយ៉ាងណា ក្រុមហ៊ុន Nokia មិនទាន់ប្រកាសជាផ្លូវការពីកាលបរិចេ្ឆទនៅឡើយទេ។ អតិថិជនគាំទ្រទូរស័ព្ទ Nokia នៅទ្វីបអ៊ឺរ៉ុប នឹងសប្បាយរីករាយនៅពេលដែលដឹងថា ក្រុមហ៊ុន កំពុងតែមានផែនការ នាំចូលប្រភេទទូរស័ព្ទ Lumia ចូលដាក់លក់នៅលើទីផ្សារអ៊ឺរ៉ុប ជាមួយនឹងទូរស័ព្ទ Lumia 800 ប៉ុន្តែ ខាងបច្ចេកវិទ្យា LTE នឹងមិនអាចផ្គត់ផ្គង់ដំណើរការម៉ាស៊ីនបានល្អទេ ព្រោះថានៅទីនោះខ្វះបណ្តាញ networks។
    Photo by DAP-News



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.