រួម​ភេទ​​ក្នុង​ទឹក OKទេ?​

Posted on
  • Tuesday, January 10, 2012
  • by
  • angco.co
  • in
  • Labels:

  • ការ​ឡើង​ឋាន​សួគ៌​នៅ​ក្នុង​ទឹក ​មិន​មែន​ជា​ការ​ងាយ​ស្រួល​ដូច​ជា​​ការ​ហក់​ចូល​ទៅ​ក្នុង​អាង​ហែល​ទឹក​ រួច​ហើយ​ហែល​លេង​សប្បាយ​តាម​ចិត្ត​ចង់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​ ការ​រួម​ភេទ​ក្នុង​ទឹក​អាច​ប្រឈម​នឹង​ផល​វិបាក​ជា​ច្រើន​ដោយ​ហេតុ​ផល​មួយ​ចំនួន។
    សិច​ក្នុង​ទឹក​នេះ​មិនមែន​ជា​រឿង​ដ៏​ល្អ​នោះ​ទេ សម្រាប់​មិត្ត​នារីៗ​។​ បើ​ពិបាក​ម្លឹង​ៗ​ខ្ញុំ​អាច​ធ្វើ​វា​បាន​អត់? ចម្លើយ​គឺ​បាន​បើ​សិន​ជា​អ្នក​ស្វែង​យល់​​ឲ្យ​បាន​ច្បាស់​មុន​នឹង​អនុវត្ត
    របៀប​ប្រើ​ស្រោម​អនាម័យ​ក្នុង​ទឹក
    ការ​រួម​សិច​ក្នុង​ទឹក​ ជា​រឿង​មួយ​ដ៏​រំភើប​ ប៉ុន្តែ​បើ​មិន​បាន​រៀន​ពី​ការ​អនុវត្ត​ប្រកប​ដោយ​សុវត្ថិភាព​នោះ​ទេ​ វា​អាច​នឹង​បង្ក​ឲ្យ​មាន​ផល​លំបាក​នៅ​ថ្ងៃ​ក្រោយ។ ប្រសិន​បើ ​អ្នក​ចង់​ប្រើ​ស្រោម​អនាម័យ​វិញ​ តើ​គួរ​ធ្វើ​ដូចម្ដេច ​ព្រោះ​ទឹក​ និង​ស្រោម​អនាម័យ​មិន​ត្រូវ​ធាតុ​គ្នា​នោះ​ទេ។ ​អ្នក​ដឹង​ទេ​ថា ​ទឹក​ក្ដៅ​ និង​សារជាតិ​គីមី​ក្នុង​ទឹក​ដូច​ជា​ជាតិ​ក្លរីន​ អាច​ប៉ះ​ពាល់​ដល់​ស្រោម​អនាម័យ​ ដូច្នេះ ​កុំ​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​វា​ពេក។ ផល​ប៉ះ​ពាល់​មួយ​ទៀត ​គឺ​ថា​​អ្នក​អាច​ប្រឈម​នឹង​ការ​របូត​ស្រោម​ចេញ​គ្រប់​ពេល​វេលា។ ដូច្នេះ​ បើ​​ប្រើ​ស្រោម​អនាម័យ​ អ្នក​មិន​ត្រូវ​ប្រើ​វា​យូរ​ពេក​នោះ​ទេ និង​ត្រូវ​យក​ស្រោម​អនាម័យ​ស្រ​គួរ​ទុក​ឲ្យ​ស្រេច​ក្បែរ​ខ្លួន​។
    ធ្វើ​ឲ្យ​មាន​សំណើម​ដល់​ទ្វារ​មាស
    មនុស្ស​ជា​ច្រើន ​តែង​យល់​ច្រឡំ​ថា​ការ​រួម​ភេទ​ក្នុង​ទឹក​នឹង​មាន​ភាព​ងាយ​ស្រួល​ព្រោះ​មាន​ជាតិ​សំណើម​ស្រាប់​។ នេះ​ជា​ការ​យល់​ច្រឡំ​ដ៏​ធំ​មួយ​ តាម​ពិត​ទៅ ទឹក​គឺ​ជា​សារ​ធាតុ​លាង​ជម្រះ ដូច្នេះ​ការ​រួម​ភេទ​ក្នុង​ទឹក​អាច​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​ដល់​ភាគី​ស្ត្រី ព្រោះ​ទឹក​បាន​លាង​ជម្រះ​រាល់​ជាតិ​រំអិល​ដែល​ជួយ​កុំ​ឲ្យ​មាន​ការ​កកិត​ខ្លាំង ​នៅ​ពេល​អង្គជាត​បុរស​ដាក់​ចូល​ទៅ​ក្នុង​ទ្វារ​មាស​ស្ត្រី។
    វិធី​ដ៏​ល្អ​ដើម្បី​ជួយ​ឲ្យ​មាន​សំណើម ​គឺ​ត្រូវ​ប្រើ​ទឹក​រំអិល​ដែល​មាន​ជាតិ​ ស៊ីលីកូន ដែល​មិន​រលាយ​តាម​​ទឹក​ ដូច្នេះ​វា​ជួយ​ឲ្យ​ការ​ដាក់​ចូល​ និង​ដក​ចេញ​របស់​អ្នក​មិន​មាន​ភាព​ឈឺចាប់​។ ក្រៅ​ពី​ការ​ស្វែង​យល់​ពី​ស្ថានភាព​ស្រោម​អនាម័យ​ និង​ទឹក​រំអិល​រួច​ហើយ​ អ្នក​ត្រូវ​គិត​បន្ថែម​ទៀត​លើ​ទី​តាំង​ដែល​ការ​ប្រយុទ្ធ​នឹង​ចាប់​ផ្ដើម។
    ក្នុង​អាង​ហែល​ទឹក
    បញ្ហា​ក្នុង​អាង​ហែល​ទឹក​គឺថា​ទឹក​មាន​ផ្ទុក​ទៅ​ដោយ​ជាតិ​ក្លរីន ដែល​អាច​បង្ក​​ឲ្យ​មាន​ជំងឺ​ឆ្លង​មួយ​ចំនួន​ដល់​ស្ត្រី។ វិធី​ជំនួស​ដ៏​ប្រសើរ​គឺ​ការ​ធ្វើ​ឱរ៉ាល់​សិច។​ ឲ្យ​ដៃ​គូ​របស់​អង្គុយ​លើ​អាង​ ឬ​កាំ​ជណ្ដើរ​អាង​ហែល​ទឹក​ខណៈ​ដែល​អ្នក​ឈរ​ក្នុង​ទឹក ឬ​ក៏​ប្ដូរ​គ្នា​ជា​វិធី​ដ៏​ល្អ​មួយ​ក្នុង​ការ​ធ្វើ​ឱរ៉ាល់​សិច​នេះ។
    ក្នុង​​បាញ័រ​ ឬ​អាង​ងូត​ទឹក​តូចៗ​ក្នុង​បន្ទប់​ទឹក
    ប្រសិន​បើ​បាញ័រ​របស់​អ្នក​តូច​វា​មាន​ការ​លំបាក​បន្តិច​ក្នុង​ការ​ប្ដូរ​ក្បាច់​ប្រយុទ្ធ ប៉ុន្តែ​វា​ជា​កន្លែង​ ដ៏​អស្ចារ្យ​សម្រាប់​ការ​ប្រើ​ស្នៀត​ឈរ។ អ្នក​ត្រូវ​រក​ ស្ទីកគ័រ ការពារ​ការ​រអិល​ក្រាល​ក្នុង​បន្ទប់​ទឹក​ដើម្បី​ជៀសវាង​ការ​រអិល​ជាយថាហេតុ​ ឬ​ក៏​អាច​​ធ្វើ​របារ​ដែល​អាច​ឲ្យ​ដៃ​គូរ​របស់​អ្នក​ឈរ​កាន់​បាន​នៅ​ពេល​ដែល​អ្នក​កំពុង​ប្រតិបត្តិការ​ពី​ក្រោយ។ ការ​រួម​ភេទ​ក្នុង​បន្ទប់​ទឹក​ល្អ​បំផុត​គឺ​ប្រើ​ទឹក​ផ្កាឈូក​បាញ់​មក​ស្រាលៗ ព្រោះ​នៅ​ពេល​ដែល​ទឹក​ផ្កាឈូក​បាញ់​មក​វា​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍ ​ពុះ​កញ្ជ្រោល និង​ងាយ​ស្រួល​លាង​សម្អាត​ក្រោយ​ពេល​ប្រតិបត្តិការ​ហើយ។
    ចុះ​ប្រិយមិត្ត​គិត​យ៉ាង​ម៉េច?
    ក. សិច​​ក្នុង​ទឹក​ បង្កើន​អារម្មណ៍​​ស្រើប​​ស្រាល …
    ខ.​ សិច​​ក្នុង​ទឹក​មិន​ល្អ ព្រោះ​បង្ក​ផល​ប៉ះ​ពាល់…


    រូបថត៖ បរទេស 



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.