ប្រើ​អ៊ីនធឺណិត ​ប្រឈម​នឹង​អត់​កូន?

Posted on
  • Tuesday, January 10, 2012
  • by
  • angco.co
  • in
  • Labels:

  • តើ​ការ​ប្រើប្រាស់​អ៊ីនធឺណិត​​ អាច​ប៉ះពាល់​ដល់​ឱកាស​ក្នុង​ការ​មាន​កូន​ដែរ​ឬ? ​ឥឡូវ​នេះ​ការ​ស្រាវជ្រាវ​ថ្មី​មួយ​កំពុង​សិក្សា​ស្វែង​យល់​ពី​ទំនាក់​ទំនង​មួយ​នេះ។
    យោង​តាម​របាយការណ៍​សិក្សា​ថ្មី​មួយ ​ដកស្រង់​ចេញ​ពី​ ទិនានុប្បវត្តិ Fertility and Sterility ​ បាន​បង្ហាញ​ថា​ រលក​សញ្ញា​ WiFi ​ពី​កុំព្យូទ័រ​របស់​អ្នក​ អាច​ប៉ះពាល់​ដល់​មេ​ជីវិត​របស់​អ្នក​បាន។ ​ក្រុម​អ្នក​ស្រាវជ្រាវ​ បាន​យក​ទឹក​កាម​​បុរស​ ២៩​នាក់​ មក​ធ្វើ​ការ​ពិសោធន៍។ ​ទឹក​កាម​របស់​បុរស​ទាំង​ ២៩​នាក់​នោះ ​ត្រូវ​បាន​ដាក់​នៅ​ក្រោម​រលក​សញ្ញា WiFi ​ដែល​ត​ភ្ជាប់​ទៅ​នឹង​កុំព្យូទ័រ។​ បន្ទាប់​ពី​តាម​ដាន​ រយៈពេល ៤​ម៉ោង ​គេ​សង្កេត​ឃើញ​ថា មួយ​ភាគ​បួន​នៃ​មេ​ជីវិត ​​លែង​ធ្វើ​ចលនា ហើយ​ ៩​ភាគ​រយ​ផ្សេង​ទៀត​​បាន​បង្ហាញ​ថា​ រង​​ការ​បំផ្លាញ​ DNA។
    នេះ​មិន​មែន​ជា​ការ​សិក្សា​លើក​ដំបូង​​ទេ ​ដែល​មាន​ការ​សិក្សា​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​កុំព្យូទ័រ​នេះ។ ការ​សិក្សា​មួយ​ផ្សេង​ទៀត ​ដោយ​​សាកលវិទ្យាល័យ​ញូវយ៉ក ​បាន​រក​ឃើញ​ថា​ កម្ដៅ​កុំព្យូទ័រ​អាច​កើន​ឡើង​ដល់ ១០៤ Fahrenheit (ប្រហែល ៤០​ អង្សា​សេ) អាច​ធ្វើ​ឲ្យ​កម្ដៅ​នៅ​ក្នុង​​អង្គជាត​បុរស​​កើន​ដល់ជិត​ ៦៦​ Fahrenheit (១៩​អង្សា​សេ)។ ហើយ​តើ​ការ​កើន​ឡើង​នេះ​ប៉ះពាល់​យ៉ាង​ណា​ដល់​អ្នក? បើ​យោង​តាម​ការ​សិក្សា​របស់​ European Fertility ​បាន​បង្ហាញ​ថា ការ​កើន​ឡើង​កម្ដៅ​​​ត្រឹម ៣៣ Fahrenheit (០,៥ អង្សារ​សេ)​ ​​ក្នុង​អង្គជាត​អាច​កាត់​បន្ថយ​ចំនួន​មេ​ជីវិត​រហូត​ដល់​ជិត ៤០%។​ ចុះ​ទម្រាំ​ដល់ ១០៤ Fahrenheit (១៨​អង្សា​សេ​) វិញ​​នោះ​តើ​បំផ្លាញ​ប៉ុណ្ណា?
    ដោយ​យោង​តាម​ការ​សិក្សា​នេះ ​គេ​​អាច​ទាញ​ការ​សន្និដ្ឋាន​ថា ​បុរស​ដែល​មាន​ទំនាក់ទំនង​ច្រើន​ នឹង​​ប្រព័ន្ធ​អ៊ីនធឺណិត​អាច​ប្រឈម​​​ការ​អត់​កូន​ច្រើន​ជាង​បុរស​ធម្មតា៕

    ប្រភព៖ ​Men’s Health
    រូបភាព៖  inmagine



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.