ពាន​ People’s Choice 2012​ បាន​ទៅ​លើ…

Posted on
  • Thursday, January 12, 2012
  • by
  • angco.co
  • in
  • Labels:

  • People’s Choice Awards ជា​កម្មវិធី​ប្រគល់​ពាន​រង្វាន់ របស់​អាមេរិក​ទៅ​ដល់​បុគ្គល​ និង​ការងារ​ល្អៗ​លេច​ធ្លោ​ក្នុង​ពិភព​ Pop Culture (បណ្ដុំ​គំនិត​ ទស្សនវិស័យ​ អាកប្បកិរិយា​ សកម្មភាព​ រូបភាព​ និង​បាតុភាព​ផ្សេងៗ)​ ដែល​ជ្រាប​ចូល​ទៅ​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ទូទៅ​ក្នុង​សង្គម។​ កម្មវិធី​នេះ​ចាប់​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ឆ្នាំ១៩៧៥ ហើយ​អនុញ្ញាត​ឱ្យ​មាន​ការ​បោះឆ្នោត​ពី​សំណាក់​មហាជន​ទូទៅ។​ People’s Choice Awards​ ឆ្នាំ​២០១២​ ត្រូវ​នឹង​​លើក​ទី​៣៨ ប្រព្រឹត្ត​ទៅ​ថ្ងៃ​ទី​១១​ មករា​ ២០១២​នៅ​ Nokia Theatre​ ក្នុង​ Los Angeles​ រដ្ឋ​ California​ និង​ផ្សាយ​ផ្ទាល់​លើ​ប៉ុស្តិ៍​ CBS។
    ក្នុង​លទ្ធផល​ឈ្មោះ​អ្នក​ជាប់​ក្នុង​បញ្ជី​តែងតាំង​ទៅ​ដណ្ដើម​ពាន​ចេញ​កាល​ពី​ថ្ងៃ​ទី​៨​ វិច្ឆិកា​ ២០១១​ តារា​ចម្រៀង​ Katy Perry​ បាន​ 7 Nominations​ (១​​ផ្នែក​ភាពយន្ត​ ១​​ផ្នែក​​ទូរទស្សន៍​ និង​៥​ទៀត​នៅ​ផ្នែក​តន្ត្រី)។​ កម្មវិធី​ទូរទស្សន៍​ “Glee”​ បាន​ 7 Nominations​ ដែរ​ ខណៈ​ “Harry Potter and the Deathly Hallows – Part 2″​ បាន​ដល់​ទៅ​ 9 Nominations។​ ដោយ​ឡែក​លទ្ធផល​ពិត​ចេញ​សម្រាប់​ឆ្នាំ​២០១២​នេះ​គឺ៖
    ភាពយន្ត
    - ភាពយន្ត​ជា​ទី​ពេញ​ចិត្ត : “Harry Potter and Deathly Hallows – Part 2″
    - ភាពយន្ត​មាន​សកម្មភាព​វាយ​ប្រហារ​ជា​ទី​ពេញ​ចិត្ត : “Harry Potter and Deathly Hallows – Part 2″
    - ភាពយន្ត​បែប​ Drama​ ជា​ទី​ពេញ​ចិត្ត : “Water for Elephants”
    - ភាពយន្ត​បែប​កំប្លែង​ជា​ទី​ពេញ​ចិត្ត : “Bridesmaids”
    - ភាពយន្ត​យក​លំនាំ​តាម​សៀវភៅ​រឿង : “Harry Potter and the Deathly Hallows – Part 2″
    - ភាពយន្ត​មាន​តារា​សម្ដែង​ជា​ក្រុម : “Harry Potter and the Deathly Hallows – Part 2″
    - តារា​សម្ដែង​ប្រុស​ជា​ទី​ពេញ​ចិត្ត : Johnny Depp ក្នុង​ “Pirates of the Caribbean: On Stranger Tides”
    - តារា​សម្ដែង​ស្រី​ជា​ទី​ពេញ​ចិត្ត : Emma Stone ក្នុង​ “The Help”
    - តារា​សម្ដែង​ក្នុង​ភាពយន្ត​វាយ​ប្រហារ : Hugh Jackman ក្នុង​ “Real Steel”
    - តួ​វីរបុរស : Ryan Reynolds ក្នុង​ “Green Lantern”
    - តារា​សម្ដែង​ប្រុស​ជា​ទី​ពេញ​ចិត្ត​ក្នុង​ភាពយន្ត​បែប​កំប្លែង : Adam Sandler ក្នុង​ “Just Go With It”
    - តារា​សម្ដែង​ស្រី​ជា​ទី​ពេញ​ចិត្ត​ក្នុង​ភាពយន្ត​បែប​កំប្លែង : Emma Stone ក្នុង​ “Crazy, Stupid, Love”
    - តារា​សម្ដែង​វ័យ​ក្រោម​២៥​ឆ្នាំ​ជា​ទី​ពេញ​ចិត្ត : Chloe Grace Moretz ក្នុង​ “Hugo”
    - និមិត្ត​រូប​នៃ​ភាពយន្ត : Morgan Freeman
    - តារា​បញ្ចូល​សំឡេង​បាន​ល្អ​បំផុត​ក្នុង​រឿង​គំនូរជីវចល : Johnny Depp ជា​តួ​ Rango​ ក្នុង​ “Rango”
    ទូរទស្សន៍
    - រឿង​កំប្លែង​ក្នុង​បណ្ដាញ​ទូរទស្សន៍ : “How I Met Your Mother”
    - រឿង​ភាគ​ក្នុង​ទូរទស្សន៍ : “Supernatural”
    - តារា​កំប្លែង​ប្រុស​ក្នុង​ទូរទស្សន៍ : Neil Patrick Harris ក្នុង​ “How I Met Your Mother”
    - តារា​កំប្លែង​ស្រី​ក្នុង​ទូរទស្សន៍ : Lea Michele ក្នុង​ “Glee”
    - តារា​សម្ដែង​ប្រុស​ក្នុង​រឿង​ភាគ​ទូរទស្សន៍ : Nathan Fillion​ ក្នុង​ “Castle”
    - តារា​សម្ដែង​ស្រី​ក្នុង​រឿង​ភាគ​ទូរទស្សន៍ : Nina Dobrev​ ក្នុង​ “The Vampire Diaries”
    - រឿង​កំប្លែង​ក្នុង​ប៉ុស្តិ៍​ខ្សែកាប : “Hot in Cleveland”
    - រឿង​ភាគ​ក្នុង​ប៉ុស្តិ៍​ខ្សែកាប : “Pretty Little Liars”
    - រឿង​ឧក្រិដ្ឋកម្ម​ក្នុង​ទូរទស្សន៍ : “Castle”
    - កម្មវិធី​បែប​វិទ្យាសាស្ត្រ : “Supernatural”
    - រឿង​កំប្លែង​ថ្មី​ក្នុង​ទូរទស្សន៍ : “2 Broke Girls”
    - រឿង​ភាគ​ថ្មី​ក្នុង​ទូរទស្សន៍ : “Person of Interest”
    - ពិធីករ​កម្មវិធី​ទូរទស្សន៍​ពេល​ថ្ងៃ : Ellen DeGeneres ក្នុង​ “The Ellen DeGeneres Show”
    - ពិធីករ​កម្មវិធី​ទូរទស្សន៍​ពេល​យប់ : Jimmy Fallon ក្នុង​ “Late Night with Jimmy Fallon”
    - តារា​កិត្តិយស​ក្នុង​កម្មវិធី​ទូរទស្សន៍ : Katy Perry ក្នុង​ “How I Met Your Mother”
    - តារា​ជន​ល្បី​ឈ្មោះ​ក្នុង​កម្មវិធី​ទូរទស្សន៍ : Kim Kardashian ក្នុង​ “Keeping Up with the Kardashians”
    - កម្មវិធី​ប្រឡង​ប្រជែង​ក្នុង​ទូរទស្សន៍ : American Idol
    តន្ត្រី
    - បទចម្រៀង​ជា​ទី​ពេញ​ចិត្ត​ប្រចាំ​ឆ្នាំ : “E.T.” របស់​ Katy Perry​ ជាមួយ​ Kanye West
    - អាល់ប៊ុម​ចម្រៀង​ប្រចាំ​ឆ្នាំ : “Born This Way” របស់​ Lady GaGa
    - វីដេអូ​បទចម្រៀង​ជា​ទី​ពេញ​ចិត្ត : “Last Friday Night (T.G.I.F)” របស់​ Katy Perry
    - តារា​ចម្រៀង​ជា​ទី​ពេញ​និយម​ក្នុង​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍ : Katy Perry
    - ក្រុម​តារា​ចម្រៀង​ជា​ទី​ពេញ​ចិត្ត : Maroon 5
    - តារា​ចម្រៀង​ Pop : Demi Lovato
    - តារា​ Hip Hop : Eminem
    - តារា​ R&B : Rihanna
    - តារា​ចម្រៀង​ចង្វាក់​ Country : Taylor Swift



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.