គម្រោងស្ថាបនា សណ្ឋាគារលំដាប់ ផ្កាយ៦របស់ PetroVN ត្រូវពន្យារពេល ដល់ឆ្នាំ២០១៥

Posted on
  • Thursday, January 19, 2012
  • by
  • angco.co
  • in
  • Labels:

  • ហាណូយៈ មេដឹកនាំក្រុមហ៊ុន PetroVN បានលើកឡើងនៅក្នុង សន្និសីទសារព័ត៌មានថា ក្រុមហ៊ុនប្រេង និងឧស្ម័នធំជាងគេនៅ ក្នុងប្រទេសវៀតណាមរបស់លោក បានដកគម្រោង ស្ថាបនាសណ្ឋាគារលំដាប់ផ្កាយ៦ ហើយផែនការនេះនឹងពន្យាររហូតដល់ឆ្នាំ២០១៥ ។

    យោងតាមទីភ្នាក់ងារព័ត៌មានវៀតណាម “បាវម័រ” ចុះផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១២ ថា ក្រុមហ៊ុនប្រេង និងឧស្ម័នដ៏ធំជាងគេនៅក្នុងប្រទេសវៀតណាម មានផែនការស្ថាបនាអគារខ្ពស់ ជាងគេនៅក្នុងប្រទេសវៀតណាម ដកគម្រោងការស្ថាបនា និងពន្យារពេលរហូតដល់ឆ្នាំ២០១៥ ។

    លោក ផុង ឌិញ ថុក (Phung Dinh Thuc) ប្រធានក្រុមហ៊ុន PetroVietnam បានលើកឡើងថា ក្រុមហ៊ុនរបស់ លោកបានដាក់របាយការណ៍មួយ ជូនដល់រដ្ឋាភិបាល ដើម្បីជ្រាបអំពីព័ត៌មាន នៃការដកផែនការ និងពន្យារពេលនៃការស្ថាបនានេះ។ នៅក្នុងរបាយការណ៍ ក៏បានបញ្ជាក់អំពី ការដកទុនវិនិយោគដោយផ្ទាល់ របស់រដ្ឋាភិបាលពីវិស័យនានា ដែលមិនមានគ្រឹះរឹងម៉ាំនោះ។

    គួរបញ្ជាក់ថា គម្រោងស្ថាបនាអគារនេះដែរ មានផ្ទៃដីប្រមាណ ៦,៥ហិកតា ស្ថិតក្នុងស្រុក ទូលៀម (Tu Liem) ដោយគម្រោងនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលវៀតណាម ។ ប្រធានក្រុមហ៊ុនខាង លើមិនបានបញ្ជាក់លម្អិតលើផែនការនេះនោះទេ។

    ប្រភពព័ត៌មានមួយចេញពីផ្ទៃក្នុងនៃក្រុមហ៊ុន PetroVietnam បានឱ្យដឹងថា ក្រុមហ៊ុននេះមាន ទំនាក់ទំនងផ្នែកស្ថាបនាជាមួយក្រុមហ៊ុន PVC ហើយក្រុមហ៊ុននេះ មានទុនផ្ទាល់ខ្លួនប្រមាណ ៦០០លានដុល្លារសហរដ្ឋអាមេរិក ។ ការស្ថាបនាបានដំណើរការ និងទទួលបានលទ្ធផលពី ១៥-២០ភាគរយហើយ នៃទុនវិនិយោគទៅលើអគារដ៏ស្កឹមស្កៃមួយនេះ ។ ប្រភពបានបន្ដថា ក្រុមហ៊ុន PVC នឹងត្រូវបង្វែរទុនចល័តទៅលើផ្នែកឯកជនផ្សេងទៀត ។

    គួរបញ្ជាក់ជាថ្មីថា គម្រោងស្ថាបនានេះដែរបានផ្ដើមឡើងនៅដើមឆ្នាំនេះ ប៉ុន្ដែថ្មីៗនេះត្រូវបានពន្យារ ពេលសាងសង់ទៅវិញ ហើយបញ្ហានេះអាចបណ្តាលមកពីស្ថានភាព ចលនទ្រព្យនៅលើទីផ្សារ នៅតែធ្លាក់ចុះ ឬអាចនិយាយបានថា មិនទាន់ អំណោយផលទើបក្រុមហ៊ុនខាងលើ សម្រេចពន្យារពេលស្ថាបនា។ ក្រុមហ៊ុន PVC នឹងធ្វើការវិនិយោគទុន ក្នុងអំឡុងពេល១៥-២០ បន្ទាប់ពីមានការប្រកួតប្រជែងផ្នែក អចលនទ្រព្យ នៅលើទីផ្សារ ។

    គម្រោងការរបស់ក្រុមហ៊ុនខាងលើនេះ មានបំណងសាងសង់ពី ៧៩-១២០ជាន់ ហើយគម្រោងនេះ បានផ្អាក់តាំងពីខែមីនា ឆ្នាំ២០១១ បន្ទាប់ពីសភាជាតិវៀតណាម មិនសម្រេចផ្ដល់សិទ្ធិដល់ក្រុមហ៊ុន PVC ។

    ក្រុមអ្នកច្បាប់ទាំងឡាយបង្ហាញអំពីក្ដីបារម្ភរបស់ពួកគេទៅលើក្រុមហ៊ុន PetroVietnam ដែលបានដកផែនការសាងសង់របស់ខ្លួន ដោយផ្អែកលើវិស័យនានា ដែលគ្មានគ្រឹះនោះ ។ ក្នុងនោះ ដូចមានក្រុមហ៊ុន PVC អីចឹងដែរ ។

    អគារដ៏ស្កឹមស្កៃនេះ ត្រូវបានគេចាត់ទុកថា ជាអគារថ្នាក់កំពូលមួយ និងចាត់ទុកជាសណ្ឋាគារ លំដាប់ផ្កាយ៦ និងជាអគារមានកម្ពស់ខ្ពស់ និងមានការរចនា និងស្ថាបនាឡើង អាចទប់ស្កាត់រាល់ករណីរញ្ជួយដី ក្នុងកម្រិត៦រិចទ័រ ផងដែរ ។

    អគារមួយនេះត្រូវបានរចនាម៉ូដឡើងដោយក្រុមហ៊ុនល្បីៗចំនួន៣ ក្នុងទឹកប្រាក់៥០ពាន់ដុល្លារ, ៣០ពាន់ដុល្លារ, និង ២០ពាន់ដុល្លារ ។ ចំពោះអ្នកដែលរចនាម៉ូដធំៗទាំងបីនេះរួមមានៈ ក្រុមហ៊ុននៅសហរដ្ឋអាមេរិកឈ្មោះថា “Pelli Clarke Pelli Architects” ក្រុមហ៊ុនអូស្ដ្រាលី “Australian Fender Katsalidis Architects” និងក្រុមហ៊ុនរបស់ អេស្ប៉ាញ “PCIC- Codinachs- Samoo” ។ គេបានដឹងថា អគារដ៏ស្កឹមស្កៃនេះ មានកម្ពស់រហូតដល់៥០០ម៉ែត្រ។

    សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន PetroVietnam នៅតែស្ថិត ក្នុងលំដាប់ថ្នាក់ទី១ ក្នុងចំណោមក្រុមហ៊ុនពាណិជ្ជកម្មទាំង១០ ដែលកំពុងប្រតិបត្ដិការនៅក្នុងប្រទេសវៀតណាម ។ ផ្អែកតាមការប៉ាន់ប្រមាណ ប្រាក់ចំណូលដែលក្រុមហ៊ុននេះ ទទួលបាននៅក្នុងឆ្នាំ២០១១ មានរហូតដល់ ៦៧២រយពាន់លានដុង ។

    ក្រុមហ៊ុននេះមានគ្រឹះពាណិជ្ជកម្មដ៏រឹងមាំចំនួន៥ ក្នុងនោះរួមមាន ការរុករកប្រេង ឧស្ម័ន ឧស្សាហកម្មឧស្ម័ន រុករកគីមីប្រេង អេឡិចត្រូនិច និងសេវាកម្មផ្គត់ផ្គង់ប្រេង៕
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.