ថ្មីៗនេះ ក្រុមហ៊ុន LG បានប្រកាស Tablet ប្រើ LTE ដំបូងគេរបស់ខ្លួនគឺ Opimus Pad LTE នៅកូរ៉េខាងត្បូង។ នេះដោយយោងតាមគេហទំព័រ Engadget។
Opimus Pad LTE មាលក្ខណៈពិសេសៗដូចជា មានកម្រាស់ ៩,៣ ម.ម បំពាក់ដោយ Processor Dual-core Qualcomm ល្បឿន 1.5GHz។ Tablet នេះមានអេក្រង់ប្រើបច្ចេកវិទ្យា IPS ទំហំ ៨,៩ អ៊ីញ មាន Resolution 1280×768 pixel អមដោយកាមេរ៉ាក្រោយទំហំ 8MP និងកាមេរ៉ាមុខ 2MP។ ក្រៅពីនេះ Opimus Pad LTE មាន HDMI និង DLNA និងត្រូវបានរំពឹងថានឹងមាន Slot សម្រាប់ដោតអង្គចងចាំរហូតដល់ 32GB។ ចំណែកថាមពលថ្មវិញ Optimus Pad LTE ប្រើថ្មប្រភេទ 6,800mAh។


Optimus Pad LTE ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 3.2 ហើយមិនទាន់មានព័ត៌មានបញ្ជាក់ថានឹង Update ដល់ Ice Cream Sandwich នៅពេលណានៅទេ។

ទីកន្លែងដែល Tablet នេះចេញមុខមុនគេគឺទឹកដីកូរ៉េខាងត្បូង រីឯតំបន់ផ្សេងៗទៀតប្រហែលជាត្រូវចាំដល់ពេលក្រោយហើយ។
រូបរាងរបស់ Optimus Pad LTE អាចទាក់ទាញចិត្តប្រិយមិត្តបានទេហ្ន៎?
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.