ក្រុមហ៊ុន Sony ពន្យារពេល ផលិតទូរស័ព្ទ Xperia S

Posted on
  • Tuesday, January 31, 2012
  • by
  • angco.co
  • in
  • Labels:

  • ទូរស័ព្ទ Sony Xperia S គឺជាប្រភេទ ទូរស័ព្ទមួយប្រភេទ ដែលក្រុមហ៊ុន Sony បានបង្ហាញនៅ ក្នុងព្រឹត្តិការណ៍ ពិព័រណ៍ គ្រឿអេឡិចត្រូនិច ២០១២(CES) កន្លងទៅថ្មីៗនេះ ។
    យោងតាម ប្រភពព័ត៌មាន ពី Phonearena បានឲ្យដឹងថា កាលពីប៉ុន្មានសប្តាហ៍មុន ក្រុមហ៊ុន បានប្រកាសថា នឹងធ្វើការផលិត និងដាក់លក់ ទូរស័ព្ទ Xperia S នៅទីផ្សារ ចក្រអង់គ្លេស នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១២ នេះ ជាមួយគ្នានោះ គេឃើញមាន អតិថិជន បានធ្វើការកាម៉ង ទិញមុន ប៉ុន្តែ គួរឲ្យសោកស្តាយដែរ ក្រុមហ៊ុនបានប្រកាសជាថ្មីម្តងទៀត ដោយសុំពន្យារ ការផលិត មកថ្ងៃទី១៣ ខែកុម្ភៈ វិញ ក្នុងតម្លៃ ៧០៨,១៥ ដុល្លារសហរដ្ឋអាមេរិក ។
    ចំណែកសាខា ទទួលលក់ទូរស័ព្ទ Sony ចំនួនផ្សេងទៀត បានទទួលដំណឹង ពីក្រុមហ៊ុន Sony ថា គេនឹងបញ្ចូនទូរស័ព្ទ Sony Xperia S ស៊េរីថ្មីនេះ មកដល់ពួកគេ រហូតដល់ថ្ងៃទី៦ ខែមីនា ឯណោះ ។ ក្រុមហ៊ុន Sony បានបញ្ជាក់ថា អតិថិជន នៅចក្រភព អង់គ្លេសទាំងអស់ នឹងទទួលបាន ទូរស័ព្ទ Sony Xperia S នេះ ទៅដល់ដៃ ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីព្រឹត្តិការណ៍ ពិព័រណ៍ ទូរស័ព្ទល្អជាងគេ ក្នុងពិភពលោក (World Mobile Congress) ដែលធ្វើឡើង នៅខែកុម្ភៈខាងមុខឆាប់ៗនេះ បានបញ្ចប់ ៕
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.