ហេតុអ្វី​ Windows 8​គួរ​ដំណើរការ​លើ ARM Chip?

Posted on
  • Monday, January 30, 2012
  • by
  • angco.co
  • in
  • Labels:

  • ប្រិយមិត្ត​ប្រហែល​ជា​ធ្លាប់​ដឹង​ហើយ​ថា បច្ចុប្បន្ន​នេះ​ប្រព័ន្ធ​ប្រតិបត្តិការ Windows របស់​ Microsoft អាច​ប្រើប្រាស់​បាន​នៅ​លើ​ Chip របស់ Intel និង AMD ចំណែក​ឯ ARM ដែល​កំពុង​មាន​ចំណែក​ធំ​នៅ​ក្នុង​ទីផ្សារ​បច្ចេកវិទ្យា​មិន​ទាន់​អាច​ប្រើ Windows បាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ​ថ្មី​ៗ​នេះ Microsoft បាន​ធ្វើ​ការ​បង្ហាញ​មួយ​ដែល Windows 8 ពិត​ជា​ដំណើរការ​បាន​យ៉ាង​រលូន​នៅ​លើ ARM Chip ដូច្នេះ​សំណួរ​សួរ​ថា​ហេតុអ្វី​ចាំ​បាច់ Microsoft ចង់​ធ្វើ​ឲ្យ Windows 8 ដំណើរការ​លើ ARM Chip?
    មូល​ហេតុ​ចម្បង​ដែល Windows 8 គួរ​ដំណើរការ​លើ ARM Chip បាន​ដូចជា ការ​ប្រើប្រាស់ ស្ថាបត្យកម្ម​ ARM ចំណាយ​តិច​ជាង​ការ​ប្រើ​ស្ថាបត្យកម្ម​របស់ Intel។ ជាក់​ស្តែង​ Device ដែល​ប្រើ Windows 8 កាល​ពី​ការ​ដាក់​បង្ហាញ​នៅ​ព្រឹត្តិការណ៍ CES ឆ្នាំ​នេះ គួរ​តែ​មាន​តម្លៃ​ថោក​ជាង​នេះ​បើ​ប្រើ ARM វិញ។
    ប្រភព​មួយ​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ Intel កំពុង​ព្យាយាម​ជំរុញ​ឲ្យ Ultrabook ទទួល​បាន​ការ​ប្រើប្រាស់​ច្រើន​ដោយ​ឈរ​លើ​ហេតុផល​ថា Ultrabook មាន​កម្រាស់​កាន់​តែ​ស្តើង ល្បឿន​កាន់​តែ​លឿន ថ្ម​ប្រើ​បាន​កាន់​តែ​យូរ ប៉ុន្តែ​បើ​សាក​ប្រើ Windows 8 លើ ARM វិញ​នោះ​នឹង​មាន​តម្លៃ​ថោក​ជាង​ តែ​មាន​អត្ថប្រយោជន៍​ដូច Ultabook ដែរ។
    ទោះ​បី​ជា​ Windows លើ ARM អាច​ចូល​ដល់​ទីផ្សារ​ក្រោយ Intel ក៏​ដោយ មាន​ប្រភព​ខ្លះ​បញ្ជាក់​ថា​អាច​នឹង​ចេញ​នៅ​ពេល​ជា​មួយ​គ្នា។ ជា​ពិសេស​ Windows 8 ត្រូវ​បាន​រាយការណ៍​ថា​អាច​ដំណើរការ​ស្រួល​នៅ​លើ Chip របស់Qualcomm និង Nvidia ដែល​ជា​ក្រុមហ៊ុន​ធំ​ៗ​ផ្គត់ផ្គង់​ ARM Chip ទៅ​ហើយ។
    ប៉ុន្តែ​ទោះ​Windows 8 អាច​ដំណើរការ​លើ ARM បាន​ក៏​ដោយIntel នៅ​តែ​មាន​ប្រៀប​​ដដែល​ព្រោះ​​កម្មវិធី​ការិយាល័យ​ដ៏​សំខាន់​របស់ Microsoft គឺ Microsoft Office មិន​អាច​ប្រើ​បាន​នៅ​លើ ARM chip នោះ​ទេ។ ស្រប​ពេល​ដែល​មាន​ការ​អះអាង​នេះ Microsoft បាន​បញ្ជាក់​ថា នៅ​ពេល​ដែល Windows 8 ចេញ​ជា​ផ្លូវការ​ ក្រុមហ៊ុន​របស់​ខ្លួន​នឹង​មាន​បណ្ណាល័យ​មួយ​សម្រាប់​រក្សា​ទុក​កម្មវិធី​សំខាន់​ៗ​ដែល​អាច​ប្រើ​នៅ​លើ​​ស្ថាបត្យកម្ម​ច្រើន។
    តើ​ប្រិយមិត្ត​គិត​ថា​នេះ​អាច​ជា​យុទ្ធសាស្ត្រ​ថ្មី​ដើម្បី​ពង្រីក​ទីផ្សារ​ Windows ប្រឆាំង​នឹង​ Android ដែរ​ឬ​ទេ ព្រោះ​ Android សុទ្ធ​តែ​ដំណើរការ​លើ​ស្ថាបត្យកម្ម ARM?



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.