ការ​ធ្វើ​ច្រមុះ​អាច​ធ្វើ​ឲ្យ​ផ្ទៃ​មុខ​កាន់​តែ​ក្មេង

Posted on
  • Monday, January 30, 2012
  • by
  • angco.co
  • in
  • Labels:

  • 120126_22e
    ក្រុង​ឡាសវេហ្កាស : ការ​សិក្សា​ថ្មី​ដែល​បាន​តាមដាន​មនុស្ស​៥៣​នាក់ អាយុ​ពី​១៥ ទៅ​៦១​ឆ្នាំ បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​ច្រមុះ​អាច​ធ្វើ​ឲ្យ​មនុស្ស​វ័យ​ចំណាស់​មើល​ទៅ​ក្មេង​ជាង​អាយុ​។
    ជាទូទៅ​ អ្នក​ដែល​ឆ្លង​កាត់​ការ​វះកាត់​កែ​សម្ផស្ស​ តែង​មាន​អារម្មណ៍​រីករាយ​ជាង​មុន ធ្វើ​ឲ្យ​ពួក​គេ​ទំនង​ជា​​មើល​ទៅ​ក្មេង​ជាង​វ័យ ប៉ុន្តែ​ការ​ស្រាវជ្រាវ​ថ្មី​បាន​រក​ឃើញ​ថា ការ​កែ​ច្រមុះ​អាច​លើក​សម្រស់​ផ្ទៃ​មុខ ធ្វើ​ឲ្យ​មាន​ភាព​ស៊ីគ្នា​នៅ​លើ​ផ្ទៃ​មុខ ធ្វើ​ឲ្យ​មនុស្ស​ក្មេង​ជាង​វ័យ​១,៥​ឆ្នាំ។
    លោក អាលី សេភើរ (Ali Sepehr) វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​វះកាត់​ផ្ទៃ​មុខ បាន​ឲ្យ​ដឹង​ថា៖ «ទន្ទឹម​នឹង​ធ្វើ​ឲ្យ​មនុស្ស​ស្អាត​ជាង​មុន ការ​កែ​ច្រមុះ​ថែម​ទាំង​ហុច​ផល​ធ្វើ​ឲ្យ​ពួក​គេ​ក្មេង​ជាង​វ័យ​ទៀត​ផង»។
    យ៉ាង​ណា​មិញ លោក​បាន​កត់​សម្គាល់​ថា៖ «​មនុស្ស​ធ្វើ​ការ​កែ​ច្រមុះ​គឺ​ដើម្បី​ឲ្យ​មុខ​កាន់​តែ​ស្អាត មិន​មែន​ហេតុ​ផល​ឲ្យ​មើល​ទៅ​ក្មេង​ជាង​វ័យ​នោះ​ទេ»។
    នៅ​សហរដ្ឋ​អាមេរិក ការ​វះកាត់​កែ​ច្រមុះ​អាច​មាន​តម្លៃ​ត្រឹម​២-៣​ពាន់ រហូត​ដល់​ជាង​២​ម៉ឺន​ដុល្លារ ហើយ​វា​ទាមទារ​ពេល​១-២​សប្ដាហ៍​ទើប​ជា​សះ។
    លោក​បាន​ណែនាំ​ពី​ឥទ្ធិពល​ធ្វើ​ឲ្យ​ក្មេង​ជាង​វ័យ​នេះ ច្រើន​សម្គាល់​ឃើញ​នៅ​ផ្ទៃ​មុខ​មនុស្ស​ចាស់​ដែល​កែ​ច្រមុះ ជាជាង​មនុស្ស​ដែល​ស្ថិត​ក្នុង​វ័យ​ក្មេង៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.