តាមព័ត៌មានពីទូរទស្សន៍ BBC បានឲ្យដឹងនៅថ្ងៃពុធ ទី១៨ ខែមករា នេះថា លោក ជឺរី យ៉ាង ប្រធានស្ថាបនិកនៃក្រុមហ៊ុន Yahoo បានលាលែង ចេញពីតំណែង របស់ខ្លួនហើយ។ លោក យ៉ាង បានបង្កើតក្រុមហ៊ុន online នេះតាំងពីឆ្នាំ ១៩៩៥ ជាមួយនឹងលោក ដេវីដ ហ្វីឡូ និងបានក្លាយប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន ចាប់ពីខែមិថុនា ឆ្នាំ២០០៧ រហូតដល់ខែមករា ឆ្នាំ២០០៩។
ការលាលែងចេញពីតំណែងរបស់លោក យ៉ាង នៅពេលនេះកើតឡើងរយៈពេលពីរសប្តាហ៍ បន្ទាប់ពីក្រុមហ៊ុនបានជួល អតីតប្រធានប្រតិបត្តិ ក្រុមហ៊ុន PayPal លោក ស្កុត ថមសុន ដើម្បីធ្វើជាប្រធានប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Yahoo នោះ។
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.