ភ្នំពេញ៖ វេទិកាយុទ្ធសាស្ត្រភ្នំពេញលើកទី១ ស្តីអំពីតួនាទីរបស់កម្ពុជាក្នុងការជំរុញកិច្ចសហប្រតិបត្តិការ សន្តិសុខ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០១២ ត្រូវបានប្រារព្ធធ្វើនៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីព្រឹកថ្ងៃ ទី១៧ ខែមករា ឆ្នាំ២០១២ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ។
វេទិកាយុទ្ធសាស្ត្រភ្នំពេញលើកទី១នេះ បានរៀបចំឡើងដោយអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិ រួមសហការជាមួយនឹងវិទ្យាស្ថានខ្មែរសម្រាប់កិច្ចសហប្រតិបត្តិការ និងសន្តិភាព ។
ឧត្តមសេនីយ៍ឯក ណឹប សុវត្ថិ អគ្គនាយកអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិបានមានប្រសាសន៍ថា ការរៀបចំវេទិកាយុទ្ធសាស្ត្រភ្នំពេញលើកទី១ ជាព្រឹត្តិការណ៍ថ្មីដែលពុំធ្លាប់មាន ក្នុងការរួមគ្នាគិតគូររវាងជនឯកសណ្ឋាន និងសង្គមបញ្ញាជនក្នុងប្រទេស និងបរទេសដើម្បីផ្លាស់ប្តូរទស្សនៈ និងសំដៅសម្រេចបាននូវគោលបំណងខាងលើ ។
ប្រភពបានបន្តទៀតថា នេះជាវេទិកាទី១នៅកម្ពុជាក្នុងវិស័យសន្តិសុខ ពិសេសគឺក្នុងបរិបទដែលប្រទេសកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ អាស៊ានឆ្នាំ២០១២ ក្នុងបរិបទនៃការរីកចំរើនផ្នែកសហប្រតិបត្តិការដ៏ទូលំទូលាយ និងធំធេង ។ ដោយឡែកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ក៏ត្រូវទទួលបន្ទុកយ៉ាងធំធេង ក្នុងការអនុវត្តតាមគោលការណ៍នានា ដែលអនុម័តដោយកិច្ចប្រជុំកំពូលអាស៊ាន ធានាសមិទ្ធផលដែលបានសំរេចកន្លងមក ព្រមទាំងចូលរួមសម្រេចឲ្យបាននូវសហគមន៍នយោបាយ សន្តិសុខអាស៊ានឆ្នាំ២០១៥ ។
ថ្លែងទៅកាន់វេទិកាយុទ្ធសាស្ត្រភ្នំពេញលើកទី១ ស្តីពីតួនាទីរបស់កម្ពុជា ក្នុងការជម្រុញកិច្ចសហប្រតិបត្តិការសន្តិសុខ ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០១២, ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានមានប្រសាសន៍ថា កម្ពុជាមានមោទនភាពក្នុងការចែករំលែកបទពិសោធន៍ ក្នុងការគ្រប់គ្រង និងដោះស្រាយជំលោះនានា ការថែរក្សាសន្តិភាព និងការកសាងសន្តិភាពជាមួយមិត្តនៅក្នុងតំបន់ ។
ឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា កម្ពុជាក៏បានប្រែក្លាយខ្លួន ពីអ្នកដែលទទួលកងកម្លាំង រក្សាសន្តិភាពទៅជាអ្នកបញ្ជូនកម្លាំង រក្សាសន្តិភាព ពីប្រទេសដែលរងគ្រោះដោយសារមីន ក្លាយជាប្រទេសឈរមុខគេក្នុងពិពភលោក ក្នុងយុទ្ធនាការប្រឆាំងមីន និងប្រែក្លាយពីការផ្តោតតែលើបញ្ហាសន្តិសុខនៅក្នុងប្រទេស ទៅជានយោបាយការទូតការពារជាតិ ដែលមានលក្ខណៈបើកចំហរទៅខាងក្រៅ ជាពិសេស ឋិតនៅក្នុងបរិបទអាស៊ាន ។ ក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ក្រសួងការពារជាតិកម្ពុជា កំពង់តែរៀបចំឯកសារទស្សនទាន សេចក្តីថ្លែងការណ៍រួមសម្រាប់ពិចារណា និងអនុម័ត ពិសេសកម្ពុជាសង្ឃឹមថា នឹងអាចជំរុញទៅមុខអំពីការអនុវត្តជាក់ស្តែង នូវទិសដៅសំរេចសហគមន៍សន្តិសុខនយោបាយអាស៊ានសំរាប់អនុវត្តន៍ការងារ ៣ឆ្នាំរបស់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងឯកសារទស្សនទានផ្សេងៗដែលបានអនុម័តដោយរដ្ឋមន្ត្រីការពារជាតិ អាស៊ាន ។
វេទិកាយុទ្ធសាស្ត្រភ្នំពេញដែលជាកិច្ចពិភាក្សាសន្តិសុខក្នុងកម្រិតផ្លូវ (TRACK) ១.៥ នេះ គឺមានគោលបំណងផ្តល់នូវវេទិកាដើម្បីផ្លាស់ប្តូរទស្សនៈរវាងអ្នកស្រាវជ្រាវ និងអ្នកធ្វើការសម្រេចចិត្ត ក្រោមស្មារតីបើកចំហរ និងការយោគយល់គ្នា ។
វេទិកានេះសង្ឃឹមថា នឹងមានភាពស៊ីជម្រៅទូលំទូលាយ និងអាចប្រើប្រាស់បានដើម្បីជំរុញកិច្ចប្រតិបត្តិការសន្តិសុខនៅក្នុងតំបន់ ដើម្បីស្វែងរកសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ៕

0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.