ក្រុមហ៊ុនវិនិយោគទូរស័ព្ទដៃ និងក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរស័ព្ទដៃក្នុងស្រុក បានចាប់ដៃសហការគ្នាក្នុងការផ្ដល់ជូនកញ្ចប់អ៊ីនធឺណិតល្បឿន 3.5GB ទំហំ500MB ជារៀងរាល់ខែពេញមួយឆ្នាំ ដើម្បីរុញច្រានឲ្យការប្រើប្រាស់អ៊ីនធឺណិតតាមរយៈទូរស័ព្ទដៃកាន់តែមានភាពងាយស្រួល ជាពិសេសលើប្រភេទទូរស័ព្ទSmartphone ដែលមានល្បឿនលឿន។
មន្ត្រីទំនាក់ទំនងជាន់ខ្ពស់ និងផ្នែកទីផ្សាររបស់ក្រុមហ៊ុនទូរស័ព្ទ ប្រចាំកម្ពុជា លោក យិន ឌីណា បានឲ្យដឹងថា ការផ្ដល់ជូនស៊ីមកាត3G ដែលមានអត្ថប្រយោជន៍ដូចខាងលើនេះ គឺសម្រាប់តែអតិថិជនរបស់Samsung ទាំងអស់ជាវ Smart Device ត្រកូលGalaxy ដែលត្រូវបានរចនាឡើងដោយCPU ល្បឿនលឿនសម្រាប់Internet មានប័ណ្ណធានារយៈពេលមួយឆ្នាំ។ ទូរស័ព្ទទាំងនោះរួមមានSamsung Galaxy SII, Galaxy Y, Galaxy Cooper, Galaxy Tab 7.0 Plus និងGalaxy Note។
អ្វីដែលជាកំណត់សម្គាល់ រាល់មិត្តយុវវ័យ អតិថិជនទាំងអស់ នឹងទទួលបានCoupon មួយសន្លឹកបន្ទាប់ពីទិញម៉ូដែលGalaxy ណាមួយខាងលើ ដើម្បីយកទៅប្ដូរស៊ីមកាត3G មួយលេខ។
ងាកមកជួបជាមួយ បុគ្គលិកប្រចាំក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរស័ព្ទក្នុងស្រុក អ្នកនាង សំបូរ សុភាវត្តី សង្កត់ធ្ងន់ថា ការកើនឡើងចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិតតាមរយៈទូរស័ព្ទដៃ ឬSmart Device ជាដើមចមនៃកិច្ចសហការនេះ ហើយអ្វីដែលពិសេសបំផុតនោះគឺ អ៊ីនធឺណិតល្បឿនលឿន។អ៊ីនធឺណិតតាមPhone មានសន្ទុះខ្លាំងមួយរយៈក្រោយនេះ ទើបយើងផ្ដល់ជូនអ្វីដែលជាតម្រូវការជាក់ស្ដែង ព្រោះវាមានលក្ខណៈងាយស្រួល អាចអនឡាញបានគ្រប់ពេលវេលា គ្រប់ទីកន្លែងបានយ៉ាងងាយស្រួល។ សុភាវត្តីបន្ថែម។
កញ្ចប់Internet នេះផ្ដល់ជូនចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃ ៣០ ខែ មេសា ២០១២។ ការផ្ដល់ជូននេះជាកិច្ចសហការរវាងក្រុមហ៊ុនSamsung និងMobitel។ ការប្រែក្លាយពីការិយាល័យតំណាង មកជាសាខាប្រចាំកម្ពុជា Samsungត្រូវបានចាត់ចូលជាផ្លូវការនៅថ្ងៃទី ០១ មករា ២០១២។
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.