iPad ធ្វើ​ឲ្យ​ក្មេង​ៗ​នៅ​ចិន​ឈ្លក់​វង្វេង​

Posted on
  • Wednesday, February 8, 2012
  • by
  • angco.co
  • in
  • Labels:

  • ឪពុក​ម្ដាយ​ជនជាតិ​ចិន​ជា​ច្រើន​បាន​សម្ដែង​នូវ​ការ​ព្រួយបារម្ភ​និង​ធ្វើ​ការ​ត្អូញត្អែរ​ថា​ពិបាក​នឹង​នាំ​យក​កូន​ៗ​របស់​ខ្លួន​ឲ្យ​វិល​ត្រឡប់​ចូល​ទៅ​សាលារៀន​វិញ​ណាស់​បន្ទាប់​ពី​វិស្សមកាល​ចូល​ឆ្នាំ​ចិន​ដ៏​យូរ ហើយ​អ្វី​ដែល​រឺត​តែ​ពិបាក​ជា​នេះ​ទៀត​នោះ​គឺ​មិន​អាច​បញ្ឈប់​កូន​ៗ​របស់​ពួក​គេ​ពី​ការ​ឈ្លក់​វង្វេង​នឹង​កាដូ​ថ្មី iPad2 ​ ដែល​កំពុង​ពេញ​និយម​របស់​ក្រុមហ៊ុន Apple។ នេះ​ដោយ​យោង​ទៅ​តាម​គេហទំព័រ micgadget។
    ប្រភព​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​មាន​កូន​ក្មេង​ជន​ជាតិ​ចិន​ជា​ច្រើន​បាន​ទទួល​កាដូ iPad  ពី​ឪពុក​ម្ដាយ​និង​ញៀន​ជាមួយ gadget ថ្មី​នេះ​យ៉ាង​ខ្លាំង​​ក្នុង​កំឡុង​ពេល​វិស្សមកាល​ចូលឆ្នាំ​ចិន​កន្លង​ទៅ​ថ្មីៗ​នេះ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ឪពុក​ម្ដាយ​មួយ​ចំនួន​បាន​សង្កេត​ឃើញ​ថា​កូន​ៗ​របស់​ពួក​គេ​មិន​ព្រម​ចេញ​ឆ្ងាយ​ពី tablet របស់​ពួក​គេ​ឡើយ​ហើយ​ថែម​ទាំង​ប្រកែក​តវ៉ា​ខ្លាំង​ៗ​ថែម​ទៀត​នៅ​ពេល​ដែល​ឪពុក​ម្ដាយ​ពួក​គេ​ព្យាយាម​យក iPad  ចេញ​ពី​ពួក​គេ។
    ទាក់​ទិន​ទៅ​នឹង​បញ្ហា​ខាង​លើ​នេះ​មាន​អ្នក​ម្ដាយ​ជនជាតិ​ចិន​សុំ​​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​បាន​សម្ដែង​នូវ​ការ​ព្រួយបារម្ភ​ថា iPad នឹង​នាំ​មក​នូវ​ផល​អវិជ្ជមាន​លើ​ការ​សិក្សា​របស់​កូន​គាត់ តែ​បើ​តាម​អ្នក​ជំនាញ​ផ្នែក​អប់រំ​ក្នុង​ស្រុក​វិញ​បាន​ធ្វើការ​ស្នើ​ថា ឪពុកម្ដាយ​គ្រប់​រូប​មិន​គួរ​ឈ្លោះ​ប្រកែក​ជាមួយ​កូន​ៗ​របស់​ពួក​គេ​ដោយ​សារ​បញ្ហា​នេះ​ទេ ពួក​គេ​គួរ​តែ​គោរព​តាម​ការ​ជ្រើសរើស​របស់​ក្មេង។ អ្នក​ជំនាញ​បន្ថែម​ថា  អាណាព្យាបាល​គួរ​តែ​កំណត់​ពេលវេលា​ច្បាស់លាស់​មួយ​សម្រាប់​ការ​លេង iPad របស់​កូន​ៗ​ពួក​គេ។
    តាម​ពិត​ទៅ iPad អាច​ផ្ដល់​នូវ​បរិយាកាស​សិក្សា​មួយ​ដ៏​ប្រសើរ​សម្រាប់​ក្មេងៗ ព្រោះ​tablet ​ថ្មី​នេះ​គឺ​ជា​ឧបករណ៍​សិក្សា​ថ្មី​ទំនើប​ដែល​អាច​ផ្លាស់​ប្ដូរ​របៀប​​នៃ​ការ​សិក្សា​របស់​ក្មេង។ តែ​អ្វី​ដែល​ត្រូវ​គិត​គូរ​នោះ​គឺ​កម្មវិធី​ប្រភេទ​ណា​ដែល​អាណាព្យាបាល​គួរ​បញ្ចូល​សម្រាប់​កូន​ៗ មិន​មែន​មាន​តែ angry birds ឬ fruits ninja នោះ​ឡើយ៕
    ចុះ​ក្មេងៗ​នៅ​ស្រុក​យើង​ម៉េច​ដែរ?



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.