ថ្មីៗនេះគេហទំព័រ bgr បានឲ្យដឹងថា Amazon គេហទំព័រលក់ទំនិញអនឡានដ៏ល្បីល្បាញជុំវិញពិភពលោកគ្រោងបើកហាងលក់រាយទីមួយរបស់ខ្លួននៅក្នុងទីក្រុង Seattle សហរដ្ឋអាមេរិកក្នុងកំឡុងពេលពីរ ឬបីខែ ទៀត ឆ្នាំ២០១២នេះ បន្ថែមពីការលក់អនឡាញដែលAmazon ធ្លាប់ធ្វើកន្លងមក។
ប្រភពខាងលើបានបន្តថា Amazon មានបំណងបើកហាងលក់ទំនិញខាតតូចជាជាងហាងខ្នាតធំដើម្បីស្ទាបស្ទង់ទីផ្សារមើលសិន។ ទាក់ទិនទៅនឹងព័ត៌មានខាងលើនេះមានពាក្យចចាមអារ៉ាមមួយចំនួនបានលើកឡើងថាហាងទំនិញទីមួយនេះនឹងមានដាក់លក់គ្រប់សៀវភៅដែលទទួលបានសិទ្ធិដាច់មុខ, eReader បូករួមទាំង tablet ផងដែរ។
គួររំលឹកថាក្រុមហ៊ុន Amazon បានបង្កើតឡើងក្នុងឆ្នាំ ១៩៩៤ ដោយលោក Jeff Bezos មានទីស្នាក់ការកណ្ដាលនៅទីក្រុង Seattle រដ្ឋ Washington សហរដ្ឋអាមេរិក។ តើយុទ្ធសាស្ត្រថ្មីរបស់Amazon នេះ អាចរុញច្រានឲ្យទីផ្សារអនឡាញយក្ខមួយនេះជោគជ័យបានដែរឬយ៉ាងណា?
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.