ក្រុមហ៊ុន Google ត្រូវបានរាយការណ៍ថាបានជួលបុគ្គលិកជាន់ខ្ពស់ពីក្រុមហ៊ុន Apple ដើម្បីចាប់ផ្តើមធ្វើការលើគម្រោងសម្ងាត់មួយ។ នេះដោយយោងតាមគេហទំព័រ BGR ដែលបានឲ្យដឹងកាលពីម្សិលមិញ។
បុគ្គលិកជាន់ខ្ពស់រូបនេះមានឈ្មោះ Simon Prakash ហើយរូបលោកមានបទពិសោធន៍ធ្វើការនៅ Apple ប្រមាណ ៨ ឆ្នាំហើយ។ Prakash មានតួនាទីត្រួតពិនិត្យលើផ្នែកគុណភាពនៅ Apple ដែលជាក្រុមហ៊ុនមានកេរ្តិ៍ឈ្មោះល្បីល្បាញដ៏យូរអង្វែងខាងគុណភាព។ ប្រភពដដែលបានឲ្យដឹងទៀតថា លោកនឹងធ្វើការនៅក្នុង X lab របស់ Google ដែលជាគម្រោងដ៏សម្ងាត់មួយ និងស្ថិតក្រោមការដឹកនាំរបស់សហស្ថាបនិក Google លោក Sergery Brin។
គម្រោងសម្ងាត់នេះត្រូវបានគេជឿថា មានជាប់ទាក់ទិននឹងផ្នែករឹង ហើយក៏អាចជាប់ពាក់ព័ន្ធនឹងការចង់យក Motorola Mobility ដែលនៅទ្រឹងរបស់ Google ដែរ។
គួរបញ្ជាក់ផងដែរថា Google និង Apple កំពុងត្រូវបានស៊ើបអង្កេតពីនាយកដ្ឋានយុត្តិធម៌ពីបទគាំទ្រកិច្ចព្រមព្រៀងមិនស្របច្បាប់ ដែលរួមទាំង Intel, Adobe, Intuit, Pixar និង Lucasfilm។
តើគម្រោងសម្ងាត់របស់ Google នោះជាអ្វីឲ្យប្រាកដទៅហ្ន៎?
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.