តារាម៉ូដែល Angelababy បានទទូចថានាងមិនបានរៀបការជាមួយតារាសម្តែង Haung Xiaoming នោះទេបើទោះជាមានសំបុត្រអាពាហ៍ពិពាហ៍បង្ហាញថានាងបានរៀបការរួចហើយកាលពីថ្ងៃទី ២៦ខែតុលាក៏ដោយ។
Angelababy បាននិយាយថា “វាគ្មានរឿងបែបហ្នឹងនោះទេ! ខ្ញុំធ្លាប់បាននិយាយជាច្រើនលើកច្រើនសារមកហើយ។ ប្រសិនបើខ្ញុំពិតជាមានបំណងរៀបការមែន ខ្ញុំនឹងប្រកាស។ នេះមិនមែនជាការពិតនោះទេ។ ពាក្យចចាមអារ៉ាមបន្តជាយូរមកហើយមកដល់ឥឡូវនេះ។ អ្នកគ្រប់គ្រងរបស់ខ្ញុំត្រូវគេរំខានច្រើនជាងខ្ញុំទៅទៀតព្រោះថាទាំងខ្ញុំនិងគាត់សុទ្ធតែមានគេទូរស័ព្ទរំខាន”។
ខាងក្រុមហ៊ុនគ្រប់គ្រងរបស់ Angelababy បាននិយាយថា សិទ្ធក្នុងការប្ដឹងចំពោះអ្នកដែលបង្ក និង ពង្រីកពាក្យចចាមអារ៉ាមបែបនេះនឹងកើតមានច្បាស់ជាមិនខាន៕
ប្រភព& រូបភាព៖ maydaily
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.