Big Bang បង្ហាញអាល់ ប៊ុមថ្មី “Bad Boy”

Posted on
  • Sunday, February 26, 2012
  • by
  • angco.co
  • in
  • Labels:

  • ថ្មីៗនេះ ក្រុមចម្រៀងប្រុស ដ៏ល្បីល្បាញ កូរ៉េខាត្បូង Big Bang កំពុងតែមមាញឹក ជាមួយអាល់ប៊ុមថ្មីទី ៥ ជាមួយនិងការផ្សព្វ ផ្សាយបទចម្រៀង ៦បទក្នុងពេលតែមួយ ។
    តាមព័ត៌មាន ពីការសែតកូរ៉េ Allkpop បានឲ្យដឹង នៅ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១២ ថា បទចម្រៀងថ្មី អាល់ប៊ុម៥ របស់ Big Bang ‘Alive‘ នឹងចេញលក់នៅ ថ្ងៃទី២៩ ឆាប់ៗនេះ ប៉ុន្តែពួកគេ នឹងបង្ហាញជូនទស្សនិក ជនម្តងមួយបទៗ រហូតដល់ថ្ងៃចេញលក់ ហើយប្រិយមិត្តពេញ ចិត្តជា ខ្លាំងចំពោះបទ ‘Blue‘ និងបទ‘Love Dust‘ ហើយ ពេលនេះមានមួយ បទទៀត គឺ ‘Bad Boy‘។
    គួរបញ្ជាក់ថា បទចម្រៀងថ្មីទាំងនេះជា ស្នាដៃនិពន្ធរបស់ ប្រធានក្រុម Big Bang លោក G-Dragon សហការណ៍ ជាមួយក្រុម Rap T.O.P និងនិពន្ធទំនុក ភ្លេងដោយ G-Dragon និង Choice 37 ដែលជាអ្នក និពន្ធបទភ្លេងដ៏ ល្បល្បាញប្រចាំ ផលិតកម្មYG ។
    Photo by DAP-News
    Photo by DAP-News
    Photo by DAP-News
    Photo by DAP-News



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.