តារាចម្រៀង និងជាតារាសម្តែងហុងកុង ដ៏ល្បីល្បាញនាង Miriam Yeung បានប្រកាសប្រាប់ប្រិយមិត្តថា កូនក្នុងផ្ទៃរបស់នាង គឺជាកូនប្រុស ។
តាមប្រភពព័ត៌មាន ពីគេហទំព័រ Asianfanatics បានឲ្យដឹងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១២ នេះថា តារាសម្តែងហុងកុង ដ៏ល្បីល្បាញនាង Miriam Yeung បានប្រកាសជាសាធារណៈថា នាងមានផ្ទៃពោះ ៦ខែ ហើយកូនក្នុងផ្ទៃរបស់នាង គឺជាកូនប្រុស ហើយមួយរយៈនេះ នាងមិនសូវចេញទៅណាមកណាទេ ហើយខ្លួននឹងសម្រាក បន្ទាប់ពីចូលរួមកម្មវិធី សម្ភោធរឿងថ្មីរបស់នាង នៅខែក្រោយ ហូតដល់ពេលសម្រាល ។
គួរបញ្ចាក់ថា Miriam Yeung វ័យ ៣៨ឆ្នាំ ជាតារាសម្តែង និងជាតារាចម្រៀងហុងកុង ដែលធ្លាប់ជាគ្រូពេទ្យ កាលពីមុនផងនោះ បានចូលប្រឡូក ក្នុងវិស័យសិល្បៈ តាំងពីឆ្នាំ១៩៩៥ ហើយនាងបានទទួលពានរង្វាន់ ជាច្រើនទៀផងដែរ សម្រាប់បទចម្រៀង និងខ្សែរភាពយន្ត ៕





0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.