ថ្មីៗនេះព័ត៌មានសិល្បៈកូរ៉េ បានឲ្យដឹងថា ក្រុមចម្រៀងដ៏ល្បីល្បាញ កូរ៉េខាងត្បូង Big Bang បង្ហាញបទចម្រៀងថ្មីពីរបទ តែត្រូវបានYGបង្ហើបថា ពួកគេនឹងមានរហូតដល់៤បទ ។
តាមព័ត៌មានពីកាសែតកូរ៉េ Allkpop បានឲ្យដឹងនៅថ្ងៃទី ១៦ខែកុម្ភៈនេះថា Big Bangនឹងផ្សព្វផ្សាយនៅបទចម្រៀងថ្មីរបស់ខ្លួន ចំនួន ៤បទ រួមមានបទ “Blue” “Bad Boy“,“Love Dust” និង “Fantastic Baby“ ដែលបទចម្រៀងទាំងនេះ សុទ្ធតែនិពន្ធ នឹងរៀបរៀងឡើង ដោយប្រធានក្រុម លោក G-dragon និងផលិតករ Teddyរួមទាំងអ្នកនិពន្ធ ទំនុកភ្លេង Hip Hop របស់អាមេរិក លោក Choice 37 ហើយសម្រាប់បទចម្រៀង អាល់ប៊ុមថ្មី នេះដែរ Big Bang ការមមាញឹកជាខ្លាំង។
គួរបញ្ជាក់ថា បទចម្រៀងអាល់ប៊ុមថ្មីទី៥របស់ Big Bang នឹងចេញលក់ នៅថ្ងៃទី ២៩ខែកុម្ភៈខាងមុខនេះ៕



0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.