ទូរស័ព្ទ BlackBerry

Posted on
  • Wednesday, February 1, 2012
  • by
  • angco.co
  • in
  • Labels:

  • ពីមុនយើងធ្លាប់តែឃើញ ទូរស័ព្ទ BlackBerry ពីមួយជំនាន់ ទៅមួយជំនាន់ មានរូបរាង ស្រដៀងៗគ្នា មិនមានការផ្លាស់ប្តូរសោះ គ្រាន់តែមានបន្ថែម នូវបច្ចេកវិទ្យាគ្រឿង ម៉ាស៊ីននៅខាងក្នុងប៉ុណ្ណោះ។
    ឥឡូវនេះ យើងក្រឡេកមើល ក្រុមហ៊ុន BlackBerry មានទីតាំងនៅទីក្រុងឡុងដ៏វិញ តាមរយៈការផ្សព្វផ្សាយនៅលើគេហទំព័រតាមអ៊ីនធឺណិត គេសង្កេតឃើញថា BlackBerry ស៊េរីថ្មី ក្រោយៗ ដែលនឹងបង្ហាញខ្លួននៅលើទីផ្សារ នៅប៉ុន្មានខែទៀតនេះ នឹងមានរូបរាងប្លែក ខុសពីប្រភេទមុនខ្លះៗ ហើយវាមើលទៅដូចជា មិនមែនត្រូវបានរចនាម៉ូតដោយក្រុមរចនាម៉ូត Porsche Designនោះទេ ដែលជាក្រុមធ្លាប់ធ្វើររចនាម៉ូតទូរស័ព្ទសម្រាប់ក្រុមហ៊ុន BlackBerry ។
    យោងតាមព័ត៌មានពី CrackBerry បានឲ្យដឹងថា ទូរស័ព្ទស្មាតហ្វូនទាំង ១០ដំបូង ដែលផលិតនៅក្នុងទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស ក្នុងរដូវរំហើយខាងមុខឆាប់ៗនេះ នឹងមានរូបរាងថ្មីខុសពីមុនទាំងអស់។
    Photo by DAP-News



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.