Samsung ទទួលបាន ជោគជ័យ នៅក្នុង ប្រទេសកម្ពុជា

Posted on
  • Wednesday, February 1, 2012
  • by
  • angco.co
  • in
  • Labels:

  • បន្ទាប់ពី Samsung បានបើកដំណើរការការិយាល័យ តំណាងនៅរាជធានីភ្នំពេញ តាំងពីខែសីហា ឆ្នាំ ២០១០ កន្លងទៅនេះរួចមក គេសង្កេតឃើញថា ចំនួនការលក់ សរុប ក្រុមហ៊ុន Samsung បានកើនឡើងគួរ ឱ្យកត់សម្គាល់។
    ដោយឡែក ចំនួនការលក់របស់ Samsung  នៅក្នុងប្រទេសកម្ពុជាវិញ ក៏កើនឡើង២ខ្ទង់ដែរ ប្រៀបធៀប នឹងឆ្នាំ ២០១០ តែចំនួននេះ បានកើនឡើង៥ដងដែរ បើធៀបនឹងឆ្នាំ២០០៩ ហើយកំណើន នេះនៅតែបន្ត កើនឡើង ជាលំដាប់ក្នុងពេលអនាគតខាងមុខ។
    លោក Gwihan Lee នាយកការិយាល័យ តំណាងក្រុមហ៊ុនអេឡិចត្រូនិក Samsung ប្រចាំនៅកម្ពុជា បានមានបញ្ជាក់ថា “ក្រុមហ៊ុនអេឡិចត្រូនិក Samsung  សម្រេចការលក់ប្រចាំឆ្នាំ កើនដល់១៣៨ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១១ ជាលើកដំបូងបំផុត។ សម្រាប់លើកទីពីរ ការលក់ប្រចាំឆ្នាំកើនដល់ ១២,៩ ពាន់លានដុល្លារអាមេរិក ក្នុងដំណើរការរកប្រាក់ចំណូលនៃការលក់ជាង ១២៩ ពាន់លាន ដុល្លារអាមេរិក ” ។
    Interbrand ដែលជាស្ថាប័នវាយតម្លៃ បានចេញលទ្ធផលនាដើមឆ្នាំនេះ អំពីការសិក្សាវាយតម្លៃ លើនាម សញ្ញាល្បី កាលពីខែតុលាឆ្នាំ ២០១១ បង្ហាញថា នាមសញ្ញា Samsung ទទួលបាននូវតម្លៃ កើនរហូតដល់ ២៣,៤ ពាន់លានដុល្លារ (កើន ២០% បើធៀបនឹងឆ្នាំ ២០១០) ដោយផ្អែកលើការឈានមុន លើផលិតផល ទូរសព្ទ័កាន់ដៃ និងឧបករណ៍អេឡិចត្រូនិចកាន់ ងាយស្រួលកាន់ដោយដៃ  ទូរទស្សន៍ អង្គចងចាំ ព្រមទាំង បន្ដសកម្មភាព និងយុទ្ធសាស្ដ្រទីផ្សារជាសកល ។
    លោក Gwihan Lee បានបន្ថែមថា នៅក្នុងពាក្យស្លោកថ្មី ទស្សនវិស័យរបស់ក្រុមហ៊ុនអេឡិចត្រូនិក Samsung សម្រាប់ទសវត្សរ៍ថ្មីគឺ “ជំរុញពិភពលោក ដើម្បីបង្កើតអនាគតថ្មី”។ ទស្សនវិស័យថ្មីនេះ ឆ្លុះ បង្ហាញពីការប្តេជ្ញារបស់ក្រុមហ៊ុនអេឡិចត្រូនិក Samsung ក្នុងការជំរុញសហគមន៍របស់ខ្លួន ដោយ ការផ្តល់នូវអានុភាពចំនួនបីដល់ Samsung គឺៈ “បច្ចេកវិជ្ជាថ្មី” “ផលិតផលបង្កើតថ្មី” និង “ដំណោះ ស្រាយច្នៃប្រឌិតថ្មីៗ” និងដើម្បីផ្តល់នូវគុណតម្លៃដល់បណ្តាញសំខាន់ៗរបស់ Samsung ដូចជាផ្នែក ឧស្សាហកម្ម ដៃគូពាណិជ្ជកម្ម និងបុគ្គលិក។
     ដោយឡែកនៅកម្ពុជា យើងផ្តោតទៅលើការណែនាំនូវ បច្ចេកវិជ្ជាថ្មីៗ ផលិតផលគុណភាពខ្ពស់ សេវាកម្ម និងការធានាល្បឿនលឿន និងគួរជាទីទុកចិត្ត និងការប្រើធនធានមនុស្សឲ្យចំគោលដៅការងារ។
    Photo by DAP-NEWS
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.