វីដេអូសិចរបស់ តារាសម្តែង មាស សម្ផស្ស ត្រូវបានបែកធ្លាយ ?

Posted on
  • Friday, February 3, 2012
  • by
  • angco.co
  • in
  • Labels:
  • ភ្នំពេញៈ ភាពភ្ញាក់ផ្អើល បានកើតឡើង ទាំងបណ្តាញ ព័ត៌មាន ក្នុងស្រុកនានា និងជាពិសេសមជ្ឈដ្ឋាន មហាជនទូទៅ បាននឹងកំពុង តែជ្រួលច្របល់ និងសួរដេញដោលគ្នាទៅវិញទៅមក ទាក់ទិនទៅនិងព័ត៌មានវីដេអូសិច VideoClip Sex របស់តារាសម្តែង មាស សម្ផស្ស នៅពេលដែលបណ្តាព័ត៌មានក្នុងស្រុក បានចុះផ្សាយពីរឿងរ៉ាវខាងលើនេះ។ ជុំវិញព័ត៌មាននេះត្រូវ បានគេបង្ហើបឲ្យដឹងថា មានជនខិលខូចមួយចំនួន បាននិងកំពុងតែបង្កនូវភាពចលាចល ដោយបានកាត់ត រូបភាពវីដេអូសិច ភ្ជាប់ជាមួយ និងរូបភាពតារាចម្រៀង មាស សម្ផស្ស ។
    ជុំវិញព័ត៌មាននេះបាននិងកំពុងតែក្លាយជាទីចាប់អារម្មណ៍របស់មហាជនទូទៅ ហើយគិតថា វាជាព័ត៌មានប៉ះពាល់ដល់កិត្តិយសយ៉ាងធ្ងន់ធ្ងរ របស់តារាសម្តែង មាស សម្ផស្ស ។ ថ្មីៗនេះបន្ទាប់ពីរឿងរ៉ាវ រូបភាពសិចស៊ី របស់តារាចម្រៀង ឆៃ លីដាឡែន បានធ្វើឲ្យរង្គើមជ្ឈដ្ឋានសិល្បៈ ក្នុងការរិះគន់ហើយនោះ ស្រាប់តែថ្មីៗនេះ បែរជាលេចធ្លាយព័ត៌មានអាស្រូវ ប៉ះលើស្រីស្រស់ មាស សម្ផស្ស ជាថ្មីម្តងទៀត ។
    ទាក់ទិនទៅនិងព័ត៌មាន ដែលកំពុងតែលេចឮពីមាត់មួយទៅមាត់មួយនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានទាក់ទងទៅតារា មាស សម្ផស្ស ប៉ុន្តែពុំបានសម្រេចទេ ដោយនាងកំពុងរវល់ថតរឿង នៅឯខេត្តរតនគីរី ។ ទោះបីជាយ៉ាងណានាងបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានក្នុងស្រុកមួយថា នាងហ៊ានស្បថ រូបនាងមិនធ្វើ ទង្វើដ៏ថោកទាបនេះឡើយ នាងគិតថា នេះគឺជាល្បិចកលជនខិលខួច ដែលមានចេតនាបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ និងកិត្តិយសលើរូបនាង ។
    មាស សម្ផស្ស បានបន្ថែមដោយធ្ងន់ៗទៀតថា នាងមិនធ្វើអ្វីឆ្កូតៗបែបនេះឡើយ ហើយក៏គ្មានរូបភាពអាសអាភាសណាមួយ កើតឡើងចំពោះនាងដែរ។ មាស សម្ផស្ស កំពុងតែរិះរកមធ្យោបាយ និងរកឲ្យឃើញជនខិលខូចទាំងនោះ ដើម្បីចាត់ការទៅតាមច្បាប់ ពោលគឺនាង នឹងប្តឹងអ្នកដែលកាត់តចុះផ្សាយវីដេអូឃ្លីប បង្ខូចកេរ្តិ៍ឈ្មោះរបស់នាង ។
    គួរបញ្ជាក់ថាវីដេអូឃ្លីបដែលត្រូវបានគេបង្ហោះនោះមានរយៈពេល៣នាទី និង៣៦វិនាទី ទំហំ១៣MB និងត្រូវចុះផ្សាយក្នុងគេហទំព័រក្នុងស្រុកមួយ ដោយដាក់ចំណងជើងសំណួរថា “ វីដេអូឃ្លីបសិច របស់តារាចម្រៀង មាស សម្ផស្ស ? ” ។ បើពិនិត្យមើលវីដេអូសិចជាង៣នាទីនេះ ពីដំបូងគេសង្កេតឃើញរូបតារា ចម្រៀង មាស សម្ផស្ស ពិតមែន ប៉ុន្តែប្រហែលបន្តិចត្រូវបានគេកាត់បញ្ចូលតួអង្គផ្សេង ដែលមានរូបរាងស្រដៀង និង មាស សម្ផស្ស បេះបិទហើយត្រូវ បានគេបង្ហោះក្នុងគេហទំព័រក្នុងស្រុកមួយ បង្កឲ្យភាពភ្ញាក់ផ្អើលកាលពីពេលថ្មីៗនេះ ។ ប៉ុន្តែទោះបីជាយ៉ាងណា មាស សម្ផស្ស នៅតែអះអាង និងច្រានចោលព័ត៌មាន ទាក់ទងទៅនិងវីដេអូឃ្លីបនេះទាំងស្រុង ថាមិនមែនជារូបនាងនោះទេ ៕​ប្រភព
    Photo by DAP-NEWS
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.