អារ ក សម្លាប់ ប្រពន្ធ និងកូនស្រី យ៉ាងសាហាវ ព្រោះតែទំនាស់​ ក្នុងគ្រួសារ


កណ្តាល៖ ប្រពន្ធ នឹងកូនស្រី ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីបុរសជាប្តី បានដេញកាប់ និងអារ ក យ៉ាងសាហាវព្រៃផ្សៃ ក្នុងទំនាស់គ្រួសារ កាលពីយប់វេលាម៉ោង ២២៖០០ ថ្ងៃទី ០២ ខែកុម្ភះ ឆ្នាំ២០១២ នៅសង្កាត់ កំពង់សំណាញ់ ក្រុងតាខ្មៅ ។
សមត្ថកិច្ចក្រុងតាខ្មៅ បានអោយដឹងថា ករណីនេះកើតឡើងដោយ ទំនាស់ក្នុងគ្រួសារ មុនពេលចូលដំណេក ស្ថិតក្នុងផ្ទះជួល ដោយបុរសជាប្តី បានយកកាំបុ័ងតោ ដេញកាប់ប្រពន្ធ និងអាករ លុះប្រពន្ធរត់ចេញមកខាងក្រៅ ជនសង្ស័យ បានយកកាំបិត ទៅអារ ក កូនស្រី របស់ខ្លួនឈ្មោះ ជន ស្រីដា រួចក៏រត់ទៅដេញអារ ក ប្រពន្ធបន្តទៀត បណ្តាលអោយរងរបួសយ៉ាងធ្ងន់ធ្ងរបំផុត ហើយព្យាយាមខំប្រឹងលូនចេញមកក្រៅ រីឯកូនស្រីអាយុ ១២ឆ្នាំ ត្រូវបានម្ចាស់ផ្ទះជួល ដឹកបញ្ជូនទៅកាន់ មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីទទួលរងការវាយ ប្រហារពីឳពុកអប្រិយ ។
សមត្ថកិច្ចបានបន្តបញ្ជាក់ថា បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានទៅដល់ ឃើញជនសង្ស័យ បានរត់ចូលទៅ ក្នុងបន្ទប់វិញ រួចបិទភ្លឺ បិទទ្វារ អារ ក ខ្លួនឯងវិញម្តង រួចដើរចេញមកក្រៅវិញ ពោរពេញដោយឈាមហូរជោគពេញខ្លួន ហើយបច្ចុប្បន្នប្រពន្ធ កំពុងសង្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ និង កូនស្រីកំពុងសង្រ្គោះ នៅមន្ទីរពេទ្យ គន្ធបុប្ផា ។
សមត្ថកិច្ច បានអោយដឹងថា ជនសង្ស័យជាឳពុកឈ្មោះ ជិន សារ៉េត អាយុ៤៤ឆ្នាំ មុខរបរជាកម្មករសំណង់ ប្រពន្ធឈ្មោះ សាញ់ ចាន់នី អាយុ ៤២ឆ្នាំ មុខរបរ កម្មករបោកខោអាវ ចំណែកកូនស្រី អាយុ១២ឆ្នាំ ឈ្មោះ ជន ស្រីដា ជាសិស្ស ។​ប្រភព
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS



0 comments:

Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.