ទារកអភ័ព្វ កើតមក ដុះប្រមោយ ដូចដំរី ម្ដាយមិនហ៊ាន បំបៅដោះ

Posted on
  • Wednesday, February 8, 2012
  • by
  • angco.co
  • in
  • Labels:

  • រតនគិរី ៖ ទារកអភ័ព្វដែលប្រសូតនៅ ក្នុងគ្រួសារជនជាតិឡាវ រស់នៅខេត្ដរតនគិរី ត្រូវបានគេមើលឃើញថា គឺជាទារកចម្លែក មួយរូប ដោយសារ តែមានអាការៈចម្លែក រូបរាងមិនដូចទារកដទៃ ព្រោះមានដុះ ប្រមោយនៅត្រង់ថ្ងាស ដូចប្រមោយដំរី ហើយមាត់ឆែប មិនតែប៉ុណ្ណោះ សូម្បីតែ ម្រាមដៃ ក៏មិនមានភាពប្រក្រតី ដូចមនុស្ស ធម្មតានោះដែរ។
    ទារកខាងលើនេះ ទើបប្រសូតបានបីបួន ថ្ងៃប៉ុណ្ណោះ ហើយក្រោយពេលប្រសូតមក ដោយសារតែមានសភាពចម្លែក ខុសពីទារក ធម្មតាយ៉ាងដូច្នេះ បានធ្វើឱ្យឪពុកម្ដាយមាន ការខ្លាចរអា រហូតដល់មិនហ៊ានបំបៅដោះ ថែមទៀតផង សូម្បីតែមើលមុខកូនខ្លួនឯងក៏មិន ហ៊ានមើលផងដែរ ។
    ទារកខាងលើនេះបាន កើតនៅក្នុងគ្រួសារមួយ ដែលមានឪពុក ម្ដាយ ជាជនជាតិឡាវ រស់នៅក្នុងភូមិតា ឡាន់ ឃុំវើនសៃ ស្រុកវើនសៃ ខេត្ដរតនគិរី។  តាមការអះអាងពីលោក ខេន មុត មេបញ្ជា ការកងរាជអាវុធហត្ថស្រុកវើនសៃ ដែលបាន ទៅឃើញទារកខាងលើដោយផ្ទាល់ រួមទាំង ថតរូបផងនោះ បានអះអាងថា ទារកខាង លើនេះ ក្រោយប្រសូតមក គឺមួយកំណាត់ ខាងក្រោម ចាប់ពីកចុះ គឺមានលក្ខណៈជា មនុស្សធម្មតាតែផ្នែកខាងលើ គឺ ខុសពីមនុស្ស ទូទៅ ដោយមានដុះប្រមោយ នៅត្រង់ថ្ងាស លយចេញប្រមាណ១តឹក ហើយមានមាត់ ឆែប មិនតែប៉ុណ្ណោះ ម្រាមដៃទាំងសងខាង មានតែ៩ម្រាម គ្រាន់តែដុះចេញលក្ខណៈ ពកៗតែប៉ុណ្ណោះ។ លក្ខណៈចម្លែកខាងលើ នេះ បានធ្វើឱ្យឪពុកម្ដាយមានការខ្លាចរអា រហូតមិនហ៊ាន នាំគ្នាមើលថែមទៀតផង កុំ ថាឡើយ ដល់ថ្នាក់ឱ្យម្ដាយបំបៅដោះនោះ។
    លោក ខេន មុត បានបន្ដថា បច្ចុប្បន្ននេះ ទារកខាងលើ គឺរស់ដោយសារតែជីដូនឆុង ទឹកដោះគោបញ្ចុកតែប៉ុណ្ណោះ។
    សូមបញ្ជាក់ថា ទារកចម្លែកខាងលើពេល ប្រសូត ម្ដាយមិនបានទៅរកពេទ្យឆ្មបនៅ មន្ទីរពេទ្យ ដើម្បីប្រសូតឱ្យបានត្រឹមត្រូវទៅ តាមវិទ្យាសាស្ដ្រនោះ ឡើយ គឺប្រសូតតាម រយៈឆ្មបបុរាណតែប៉ុណ្ណោះ៕​ប្រភព
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.