យោងតាមព័ត៌មានពី New York Times បានឲ្យដឹងថា កំរងសំណួរឆ្លើយ តបត្រលប់មកវិញជិត ២៥ភាគរយ នៃសេវាកម្មផ្តល់ចំលើយ Wolfram Alpha បណ្តាលមកពីសំលែងជំនួយការ Siri របស់ Apple ។
Wolfram Alpha គឺជាសេវាកម្មអនឡាញ Siri មួយ ដែលផ្តល់នូវចំលើយយ៉ាងត្រឹមត្រូវ ពិតប្រាកដទៅតាមសំណួរ ដែលបានសួរផ្ទាល់ដោយវាទាញយក ចំលើយឆ្លើយតបនឹងសំណួរផ្សេងៗពី គណនីរក្សាទុកដំណោះស្រាយខ្លួនផ្ទាល់ ជាជាងការស្វែងរកចំលើយពីគេហទំព័រផ្សេងៗក្នុងអ៊ីនធឺណេត ដែលអាចភ្ជាប់នូវចំលើយឆ្លើយតប។
សេវាកម្មមួយនេះត្រូវបានបង្កើតកាលពីឆ្នាំ២០០៩ ដោយអ្នកវិទ្យាសាស្ត្រ អង់គ្លេស ឈ្មោះ Stephen Wolfram ។ ចាប់តាំងពីពេលនោះមក Apple បានបង្កើតនូវក្រុម ជំនួយការផ្តល់សំលេងឆ្លើយតបនឹង សំណួររបស់អ្នកប្រើប្រាស់ Siri មួយ ដែលមានការសហកាគ្នាជាមួយនឹងប្រព័ន្ឋម៉ាស៊ីនស្វែងរកចំលើយ តាមគេហទំព័រនានា ដែលសេវាកម្មនេះ ត្រូវបានបង្កើតឡើងជាមួយទូរស័ព្ទស្មាតហ្វូន iPhone 4S ព្រមជាមួយគ្នានេះដែរ រហូតមកដល់ពេលនេះបុគ្គលិក Wolfram Alpha ដែលកំពុងធ្វើការ ផ្តល់ចំលើយ តបនឹងសំណួររបស់អ្នកប្រើប្រាស់ Siri បានកើនដល់ ២០០នាក់ហើយ។

0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.