ជាការពិតណាស់ រាល់លើកដែលលោកអ្នកទៅពិសារអាហារនៅតាមភោជនីយដ្ឋាន
លោកអ្នកតែយកស្លាបព្រា សម ដាក់ចូលទៅក្នុងកែវទឹកក្តៅ ដោយពុំបានដឹងច្បាស់ថា
កែវដាក់ទឹកស្រុះស្លាបព្រានោះ ក្តៅខ្លំាង រឺក្តៅអុនៗនោះទេ រឺក៏បានផ្លាស់ប្តូរហើយរឺនៅ
លោកអ្នកពុំបានគិតដល់បញ្ហានេះឡើយ។
វិធីនេះចូលកុំជឿជាក់ខ្លំាងពេក ព្រោះថាបើកែវដាក់ទឹកស្រុសស្លាបព្រា សម និងពុំបានផ្លាស់
ប្តូររាល់ម៉ោងទេនោះ ទឹកក្នុងកែវនោះនឹងក្លាយទៅជាប្រភពមើលរោគ សព្វសារពើ ហើយវា
នឹងជះឥទ្ធិពលអាក្រក់មួយកំរិតទៀតផងដែរ។
ដូច្នេះរាល់មុនពលេដែលលោកអ្នកយកស្លាបព្រា សម ទៅស្រុសចូលចេះសង្កេតមើលថា
ទឹកនោះក្តៅដែររឺទេ? ចំនែកឯរយៈពេលស្រុសក៏ទាមទារអោយមានរយៈពេលមួយស្របក់
ផងដែរ។ ហើយចំនុចនេះលោកអ្នកមិនគួរមើលស្រាលនោះទេ ព្រោះវាក៏ជាចំនុចមួយដែល
ធើ្វអោយសុខភាពរបស់លោកអ្នកចុះខ្សោយផងដែរ។
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.