ស្ថិតិគួរអោយចាប់អារម្មណ៍ ស្តីអំពី Facebook និង Sex

Posted on
  • Thursday, February 23, 2012
  • by
  • angco.co
  • in
  • Labels:
  • ចិត្តវិទ្យាវិទូមួយក្រុមបាន  ធ្វើការឧទ្ទេសនាមនូវប្រភេទ  ជំងឺថ្មីមួយមានឈ្មោះថា FAD ដែលជា
    ជំងឺញៀន Facebook (Facebook Addiction Disorder) និងជាធម្មតាតែងតែ  កើតមានឡើងចំ
    ពោះបណ្តាមនុស្ស  ដែលមានអាយុក្រោម ២៥ ឆ្នាំ។
    ក្រុមហ៊ុនស្រាវជ្រាវមួយចំនួនដូចជា Internet Time Machine, Internet & American Life
    Project, Retrevo... បានប្រតិបត្តិនូវយុទ្ធនាការស្ទង់មតិជាច្រើន( ត្រូវបានអនុវត្តជាមួយក្រុម
    មនុស្សដែលបានចូលរួមមានចំនួនប្រមាណពី ២០០០ នាក់ទៅ ៥០០០នាក់) ស្តីអំពីថាតើ
    Facebook បានជះឥទ្ធិពលដល់រាល់ទំនាក់ទំនងមនោសញ្ចេតនារបស់សមាជិកអ្នកប្រើប្រាស់
    ទំព័រ Facebook បែបណាខ្លះ។ ខាងក្រោមនេះជាលទ្ធផលដែលទទួលបានពីការស្ទង់មតិ៖

    - ៣៦% នៃអ្នកប្រើប្រាស់ធ្វើការត្រួតពិនិត្យ Facebook, Twitter... ភ្លាមៗបន្ទាប់ពីមានទំនាក់
    ទំនងផ្លូវភេទរួចមក ។
    - ២០% អ្នកប្រើប្រាស់ជាស្ត្រីត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ឈប់រាល់ទំនាក់ទំនងផ្លូវភេទក្នុង
    កំឡុងរយៈពេលមួយសប្តាហ៍ ប៉ុន្តែគេមិនអាច" បន្សាប" នូវការញៀន Facebook ក្នុងរយៈ
    ពេលប្រហាក់ប្រហែលគ្នានោះឡើយ។

    - ១១% សិស្សនិស្សិតបានចាត់ទុក Facebook គឺជាវត្ថុដ៏សំខាន់បំផុតនៅក្នុងឆាកជីវិតរបស់
    ពួកគេនៅឯសាកលវិទ្យាល័យ, ខ្ពស់ជាង ១% ធៀបជាមួយតំរូវការផ្លូវភេទ។

    - រាល់ link ទាំងឡាយនៅលើ Facebook មានមានខ្លឹមសារអត្ថន័យទាក់ទងទៅនឹង sex ត្រូវ
    បានចែករំលែកមានចំនួនច្រើនជាង ៩០% បើធៀបជាមួយកំរិតធម្មតា។

    - ៦០% នៃអ្នកប្រើប្រាស់ នៅក្រោយពេលចែកផ្លូវគ្នា (សមាជិក Facebook) ប្រើប្រាស់គេហ
    ទំព័រកំសាន្តសង្គមដើម្បីធ្វើការតាមដានសង្សារចាស់។

    - បណ្តាអ្នកដែលប្រកាសជាសាធារណៈនូវរាល់ទំនាក់ទំនងលើ Facebook (ដូចជាកំពុងស្រ
    លាញ់ ,ភ្ជាប់ពាក្យ, រៀបការរួច...) ជាធម្មតាតែងតែបង្ហាញពីសុភមង្គលរបស់ខ្លួនច្រើនជាង
    បណ្តាអ្នកដែលនៅខ្លួនមួយ (single) ។

    - ២១% នៃអ្នកប្រើប្រាស់បាននិយាយថា ប្រសិនបើរាល់ទំនាក់ទំនងទាំងឡាយប្រែក្លាយជា
    អាក្រក់វិញនោះ ពួកគេនឹងធ្វើការប្រកាសបញ្ចប់ដោយវិធីប្តូរ status លើ Facebook ទៅជា
    single។ ២៥% ទទួលស្គាល់ថាពួកធ្លាប់ត្រូវបានដៃគូរ"​ទាត់ចោល" ភ្លាមនៅលើ Facebook។

    - ឆ្នាំ ២០០៨ ស្រ្តីឈ្មោះ Lauren Michaels បានបង្កើតក្រុមមួយមានឈ្មោះថា"I need sex"នៅ
    លើ Facebook។ មានសមាជិកចំនួន ៥០នាក់នៅក្នុងចំណោមសមាជិករបស់ក្រុមនេះបាន
    យល់ព្រមដេកជាមួយស្រ្តីនោះ។ ក្រោយមកគណនីនោះក៏ត្រូវបាន Facebook លុបចោល។

    - ក្នុងចំណោម ៥ ករណីនៃការលែងលះគ្នាគឺមានមួយក្នុងចំណោមនោះធ្វើឡើងនៅលើទំព័រ
    Facebook ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.