ការនាំចេញផលិតផលកសិកកម្មកម្ពុជាមានការកើនឡើងរហូត ដល់ទៅ៣៦៤លានដុល្លារ

Posted on
  • Sunday, February 26, 2012
  • by
  • angco.co
  • in
  • Labels:

  • ក្រសូងពាណិជ្ជកម្មបានអះអាងកាលពីពេល ថ្មីៗកន្លងទៅនេះថា កាលពីឆ្នាំ២០១១កន្លងទៅនេះ កម្ពុជាបាននាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារ អន្តរជាតិកើនរហូតដល់ទៅ១៣៦ ភាគរយនេះបើប្រៀបធៀបនឹងតួរលេខកាលពីឆ្នាំ២០១០។
    ប្រភពដដែលនោះបានឲ្យដឹងថា ពេញមួយឆ្នាំ២០១១តម្លៃនៃការនាំចេញផលិតផល កសិកម្មដូចជាកៅស៊ូក្រែប អង្ករ ដំឡូងមី សណ្តែក ពូជ ម្រេច កាហ្វេនិងគ្រាប់ស្វាយចន្ទីជាដើម នោះ គឺមានតម្លៃ៣៦៤លានដុល្លារខណះដែលកាលពីឆ្នាំ២០១០គឺមានតម្លៃត្រឹមតែ១៥៤លានដុល្លារតែប៉ុណ្ណោះ។
    ដៃគូវិស័យពាណិជ្ជកម្មផលិតផលកសិកម្មរបស់ប្រទេសកម្ពុជាគឺថៃ វៀតណាម អាមេរិក អឺរ៉ុប ម៉ាឡេស៊ី សាំងហ្គាពួរ ចិន និងចិនតៃវ៉ាន់។



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.