ប្រធានាធិបតី​​ហ្វ៊ីលីពីន​អាគីណូសារភាពពី​ទំនាក់​ទំនង​ស្នេហា​ជាមួយ​ពិធីការិនី​​ទូរទស្សន៍​ជនជាតិកូរ៉េ

Posted on
  • Friday, February 3, 2012
  • by
  • angco.co
  • in
  • Labels:

  • យោងទៅ​តាម​​ប្រភពព័ត៌មានអេ ភី ​​ចេញ​ផ្សាយ​​​កាលពីថ្ងៃ​ព្រហស្បតិ៍ទី២ កុម្ភៈ ​ឆ្នាំ២០១២ ​បាន​ឱ្យ​ដឹ​ងថា ៖  លោកប្រធានាធិបតី​ហ្វ៊ីលីពីន​អាគី​បានសារភាព​ពីទំនាក់​ទំនង​ស្នេហាលួច​ណាត់​ជួបជា​មួយ​ពិធី​ការិនី​​ទូរទស្សន៍​​​​​ជន​ជាតិ​​កូរ៉េ​ បម្រើ​​ការ​ក្នុង​ប្រទេស​ហ្វ៊ីលីពីន គឺនាង​ហ្គ្រេសលី ក្នុង​អំឡុង​ពេល​ដែល​លោក​ធ្វើដំណើរ​ទស្សនកិច្ច​​ទៅ​កាន់​ទី​ក្រុង​Quezon នៅ​ភាគខាង​ជើង​នៃ​កោះ​ Luzon ​ប្រទេស​ហ្វ៊ីលីពីន ដើម្បី​​ចាប់​​ផ្តើម​​របៀប​វារៈ​ប្រជុំ​​ជា​មួយ​​​មន្ត្រីរដ្ឋាភិបាល​កាលពីថ្ងៃ​ពុធ ​ទី១ កុម្ភៈ ​ឆ្នាំ​២០១២ ។
    ទោះ​បី​ជា​លោក​បាន​សារភាព​ថា បានណាត់​ជួបជាមួយ​​​ពិធី​ការិនី​​ទូរទស្សន៍​​វ័យ៣០​ឆ្នាំ​​​រូបនេះក្តី តែ​លោក​មិន​​​បាន​ឆ្លើយ​ទៅ​នឹង​សំណួរ​​របស់​អ្នកយកព័ត៌​មាន​​​ពីទំនាក់ទំនង​រវាង​លោក និង​​នាង​ឱ្យ​បាន​ដឹងលំអិត​នោះទេ ។​​ ពាក្យ​ចចាម​អារ៉ាម​ជាច្រើន​បាននិយាយថា ​​ប្រធានាធិបតី​​​ដែលវ័យ​៥៣​ឆ្នាំ រូបនេះ បានចាប់ចិត្ត​ស្រឡាញ់​​នាង​​ហ្គ្រេសលីនៅ​ពេល​​ដែលលោក​ជួបនាង​លើក​ដំបូង​​ចាប់​តាំងពី​ខែ​កក្កដា ឆ្នាំ​២០១១ នៅពេល​ដែល​​លោកចូលរួម​​ក្នុង​ពិធី​បើកសម្ពាធ​​រោង​ចក្រ​​ថាមពលអគ្គិសនី​​ដែលកសាង​​​ដោយ​​ក្រុម​ហ៊ុន​​
    កូរ៉េ ។​​
    នាងហ្គ្រេសលី​ ​ពិធី​ការិនី​​ទូរទស្សន៍​​​​​ក្រោយពី​​ពិធី​សម្ពោធ​បាន​ចប់​សព្វ​គ្រប់​​​លោក​អាគីណូ​​បានលើក​​សរសើរពី​សម្រស់​របស់នាង​ប្រាប់​សហ​សេវិក​របស់លោក​ថា៖ ភ្ញៀវ​​ដែល​ចូល​រួម​​​នៅទី​នេះ​គឺស្រស់ស្អាត​ទាំង​អស់​​ ក៏បុន្តែ​ពិធីការិនី​ទូរ​ទស្សន៍ គឺជាស្ត្រី​ដែល​ស្អាត​ជាង​គេបំផុត ។ ប្រភព​ព័ត៌មាន​អេ​ភី​ដដែលនោះបានឱ្យ​ដឹង​បន្ថែមទៀតថា ​នាង​ហ្គ្រេស​លី​ក៏បាន​សារភាព​ដោយ​ត្រង់ៗថា អ្វីដែល​លោក​ប្រធានាធិបតី​និយាយ​ គឺជាការ​ពិត ។
    ​គួររំលឹក​​ដែរថា នាងហ្គ្រេសលី​កើត​នៅក្នុង​​ប្រទេស​កូរ៉េ ក៏ប៉ុន្តែ​នៅពេល​ដែលនាងមានអាយុ​១០​ឆ្នាំ​ នាង​បាន​មករស់​នៅជាមួយ​ក្រុមគ្រួសារ​​របស់នាង​ក្នុង​​ប្រទេស​ហ្វ៊ីលីពី​ន​ដោយ​​សារតែ​ឪពុក​របស់​នាង គឺជា​អ្នក​ជំនួញ​ ។ នាងគឺជា​ពិធីការិនី​​​ទូរ​ទស្សន៍​​ GMA ​​ហើយក៏ជា​​អ្នកដឹកនាំ​​កម្មវិធី​​វិទ្យុ​ផ្សាយ​សំឡេង​ផងដែរ ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.